កៅអីរបស់លោក Ole កាន់តែក្ដៅនៅក្រុមបិសាចក្រហម ក្រោយពីបរាជ័យផ្ទួនៗកាលពីពេលកន្លងទៅ។ ស្រាប់តែពេលនេះ មានដំណឹងមកថាក្រុមមួយនេះកំពុងទាក់ទងរកអ្នកចាត់ការថ្មីហើយ។
ប្រភពនៅអ៊ីតាលី បានបញ្ជាក់ថាក្រុម Manchester United កំពុងទាក់ទងលោក Allegri ដែលទំនេរពីការងារ ក្រោយពីលាឈប់ពីក្រុម Juventus ។ តម្លៃឈ្នួលដែលបិសាចក្រហមដាក់ទៅអតីតអ្នកចាត់ការសេះបង្កង់នេះ គឺ៦,៥លានផោនក្នុង១ឆ្នាំ ដែលជាតម្លៃពលកម្មអាចចរចាគ្នាបានទៀត។ លោក Allegri ក៏បានបង្ហាញការចាប់អារម្មណ៍លើការមកដឹកនាំក្រុមនៅ Old Trafford នេះដែរ។
នៅចុងសប្ដាហ៍នេះ ក្រុម Man Utd នឹងត្រូវប៉ះក្រុម Liverpool នៅ Old Trafford ហើយប្រសិនបើមិនអាចទទួលបានពិន្ទុទេ នោះលោក Ole អាចនឹងពិបាកក្នុងការរក្សាកៅអីរបស់ខ្លួនហើយ៕ប្រភព៖ Dailymail