អ្នក​ប្រដាល់​អាមេរិក​ស្លាប់ ​ក្រោយ​ពី​ប្រកួត​ប៉ះ​ពាល់​ខួរ​ក្បាល​ខ្លាំង​ពេក​

Patrick Day ​អ្នក​ប្រដាល់​អាមេរិក ​ដែល​សន្លប់​ទឹក​១០​កាល​ពី​ប្រកួត​ចុង​សប្ដាហ៍​កន្លង​ទៅ ​បាន​ស្លាប់​ហើយ ដោយសារ​តែ​ប៉ះ​ពាល់​ខួរ​ក្បាល​ខ្លាំង​ពេក​។

Patrick ​បាន​ចាញ់​កីឡាករ Charles Conwell ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ​ដោយ​សន្លប់​នៅ​ទឹក​ទី​១០។ ​ប្រកួត​នេះ ​រូបគេ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ខ្លាំង​មែនទែន ​រហូត​ត្រូវ​សែង​ចេញ​ពី​ទីលាន និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។ តែ​គួរ​ឱ្យ​សោកស្ដាយ ​ដោយសារ​តែ​ប៉ះ​ទង្គិច​និង​ដាច់​សរសៃ​ខួរ​ក្បាល​ច្រើន​ពេក ​កាល​ពី​យប់មិញ​នេះ ​កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​បាន​ស្លាប់​ទៅ​ហើយ។

Charles ​ក្រោយ​ពី​ដឹង​ថា​ដៃ​គូ​របស់​ខ្លួន​ដែល​សន្លប់​ក្រោម​ថ្វី​ដៃ​ខ្លួន​បាន​ស្លាប់ ​រូបគេ​បាន​ផ្ញើ​លិខិត​ចូល​រួម​រំលែក​ទុក្ខ ​និង​សោកស្ដាយ​ជា​ពន់​ពេក។ ប្រសិន​បើ​អាច​ថយ​ក្រោយ​បាន ​ខ្លួន​នឹង​មិន​ប្រកួត​ឬ​វាយ​ឱ្យ Patrick ​សន្លប់​ឡើយ។ ​អ្វី​ដែល​រូបគេ​ចង់​បាន​ពី​ប្រកួត​នោះ គឺ​ជ័យជម្នះ ​មិន​មែន​ជីវិត​មនុស្ស​ទេ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT