ផ្លូវការ Pogba ​និង De Gea មិន​អាច​លេង​ទល់ Liverpool ​បាន​ទេ

ខ្សែ​បម្រើ Pual Pogba ​និង​អ្នក​ចាំទី David de Gea ​នឹង​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម Manchester United ​ទល់​ក្រុម Liverpool ​នៅ​ចុង​សប្ដាហ៍​នេះ​បាន​ទេ ដោយសារ​តែ​មាន​របួស​។

De Gea ​របួស​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​នៅ​វគ្គ​ជម្រុះ Euro 2020 ​កន្លង​ទៅ ​ទល់​ក្រុម​ស៊ុយអែត ស្រប​ពេល​ខ្សែ​បម្រើ Pogba ​វិញ ​រង​របួស​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ហ្វឹកហាត់។ ការ​អវត្តមាន​កីឡាករ​សំខាន់​ដល់​ទៅ​២​នាក់​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ole ​ឈឺ​ក្បាល​មិន​ខាន ​ព្រោះ​ការ​ប្រកួត​ទល់​ក្រុម Liverpool ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។

អវត្តមាន​ De Gea ​នឹង​តម្រូវ​ឱ្យ Sergio Romero ​ដែល​ជា​អ្នក​ចាំ​ទី​ដៃ​ទី​២ ​មាន​ឱកាស​បាន​ចូល​លេង​វិញ ​ក្រោយ​ពី​ខកខាន​អស់​ពេល​១៧​ខែ​មក​ហើយ។ ​កីឡាករ​សំខាន់​របស់​បិសាច​ក្រហម​ដទៃ​ទៀត ដូចជា ​ខ្សែ​ប្រយុទ្ធ ​Martial ​ខ្សែ​ការពារ Bissaka ​ក៏​មិន​ទាន់​ជា​សះស្បើយ​១០០​%​ដែរ ​ដោយ​អាច​នឹង​អវត្តមាន​ក្នុង​ប្រកួត​ទល់​ក្រុម Liverpool ​ដូច​គ្នា៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT