ស្ថាប័ន La Liga ចង់ផ្លាស់ប្ដូរ El Clasico នៅថ្ងៃទី២៦ខាងមុខនេះ ពីកីឡដ្ឋាន Camp Nou មកលេងនៅកីឡដ្ឋាន Bernabeu វិញ ដោយសារតែបារម្ភពីសុវត្ថិភាពនៅក្រុង Barcelona ។
ការចង់ប្ដូរកន្លែងប្រកួតនេះ ព្រោះថាបច្ចុប្បន្ននេះនៅក្រុង Barcelona កំពុងមានចលាចលខ្លាំង ដោយសារតែមានការតវ៉ាខ្លាំងលើការកាត់ទោសបុគ្គលម្នាក់ឱ្យជាប់គុក១២ឆ្នាំ ពីបទទាមទារឱ្យតំបន់កាតាឡាន់ផ្ដាច់ខ្លួនចេញពីអេស្ប៉ាញ។ មានបាតុករជាច្រើននាក់ បានហែក្បួនដើម្បីតវ៉ា ហើយម្សិលមិញនេះក៏មានការប៉ះទង្គិចគ្នាជាមួយក្រុមប៉ូលិសផងដែរ។
តែយ៉ាងណាក៏ដោយ ក្លឹប Real Madrid និង Barcelona បានបញ្ជាក់ហើយថាពួកគេមិនព្រមប្ដូរកន្លែងប្រកួតមក Bernabeu ឡើយ។ កត្ដាដែលមិនព្រមប្ដូរនេះ គឺក្រុម Barcelona គិតថាពួកគេអាចធានាសុវត្ថិភាពក្នុងការប្រកួតបាន។ ដោយឡែក Real Madrid វិញ ក៏មិនព្រមប្ដូរដែរ ប្រសិនបើមិនអាចលេងនៅ Camp Nou បាន ពួកគេចង់បានជម្រើសលើកការប្រកួតវិញ៕ប្រភព៖ Dailymail