កម្ពុជា​ធ្លាក់​ ៣ លេខ ក្រោយ​ចាញ់​អ៊ីរ៉ាក់&អ៊ីរ៉ង់ ខណៈ​ថៃ​និង​វៀតណាម​យក​បាន​លទ្ធផល​ល្អ

កម្រិត​ពិន្ទុ​ចេញ​ពី Footy Rankings ​បាន​ចុះ​ផ្សាយ​នូវ​មុន​នេះ ក្រោយ​បញ្ចប់​ការ​ប្រកួត​លើក​ទី ២ សម្រាប់​វគ្គ​ជម្រុះ​ក្រុម​ប្រចាំ​តំបន់​អាស៊ី​នៅ​ព្រឹត្តិការណ៍ World Cup ២០២២ កាតា។ 

ក្នុង​នោះ​ដែរ​ឃើញ​ថា​វៀតណាម​និង​ថៃ​បាន​ទទួល​លទ្ធផល​វិជ្ជមាន ក្រោយ​បញ្ចប់​ការ​ប្រកួត​កាល​ពី​យប់​មិញ ខណៈ​គោព្រៃ​កម្ពុជា​ដែល​ជួប​ក្រុម​ខ្លាំង​ត្រូវ​បន្ត​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​អ៊ីរ៉ាក់ ៤-០។

លេខ​រៀង​របស់​កម្ពុជា​បើ​តាម​កម្រិត​ពិន្ទុ​នឹង​ត្រូវ​ធ្លាក់​មក​លេខ ១៧២ នៅ​ខែ​តុលា​នេះ ក្រោយ​ខែ​កញ្ញា​ឈរ​លេខ​រៀង​ទី ៦៩។ បរាជ័យ​ទល់​អ៊ីរ៉ង់ ១៤-០ និង​ទល់​អ៊ីរ៉ាក់ ៤-០ គឺ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​កម្រិត​ពិន្ទុ​នៅ FIFA Ranking ជា​ច្រើន។

ដោយ​ឡែក​ថៃ​ដែល​យក​ឈ្នះ​ក្រុម​ខ្លាំង​អារ៉ាប់​រួម ២-១ ​បាន​ឡើង​ ៦ លេខ​រំកិល​មក​លេខ​រៀង​ទី ១០៩ រី​ឯ​វៀតណាម​បាន​ឡើង​លំដាប់​ពិន្ទុ​តែ​ចំណាត់ថ្នាក់​នៅ​ថេរ​ទី ៩៧ ដដែល ក្រោយ​យក​ឈ្នះ​ឥណ្ឌូណេស៊ី ៣-១៕ ប្រភព៖ FoxSportAsia

  • កម្ពុជា​ធ្លាក់​ ៣ លេខ ក្រោយ​ចាញ់​អ៊ីរ៉ាក់&អ៊ីរ៉ង់ ខណៈ​ថៃ​និង​វៀតណាម​យក​បាន​លទ្ធផល​ល្អ