កូរ៉េ​ខាង​ជើង​និង​ត្បូង​ប៉ះ​គ្នា ​បង្កើត​ជា​កំណត់ត្រា​ពិសេស​នៅ FIFA ​

អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ ដែល​កូរ៉េ​ខាង​ជើង​មិន​ដែល​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្នុង​ទឹក​ដី​របស់​គេ​ឡើយ។

ជាក់​ស្ដែង​ ជម្រុះ​ World Cup 2022 ​នៅ​យប់មិញ​នេះ ​ក្រុម​កូរ៉េ​ខាង​ជើង​បាន​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​កូរ៉េ​ខាង​ត្បូង​ហើយ​ជា​ប្រវត្តិសាស្ត្រ​ហើយ​។ ​ការ​ប្រកួត​នេះ ​ត្រូវ​បាន​ពិភព​លោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​ថា​ប្រទេស​២​នេះ ​មាន​ជម្លោះ​ជា​ប្រវត្តិ​ទៅ​ហើយ។

អ្វី​ដែល​ពិសេស​ទៀត​នោះ ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​គឺ​គ្មាន​អ្នក​កាសែត​បរទេស​ណា​មាន​សិទ្ធិ​ចូល​ទស្សនា​និង​យក​ព័ត៌មាន​ឡើយ។ ​មិន​ត្រឹម​តែ​អត់​អ្នក​កាសែត​ទេ សូម្បី​អ្នក​ទស្សនា​ក៏​ហាម​មិន​ឱ្យ​មាន ​ការ​ផ្សាយ​ផ្ទាល់​ក៏​មិន​ឱ្យ​មាន ​ដោយ​មាន​ត្រឹម​ដឹង​លទ្ធផល​ពី​ខាង FIFA ​ប៉ុណ្ណោះ។ ​ហើយ​ចុង​បញ្ចប់​នៃ​៩០​នាទី គឺ​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទៀត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT