ប្រធាន​សហព័ន្ធ​បាល់ទាត់​ប៊ុលហ្គារី ​លា​ឈប់​ ព្រោះ​មិន​អាច​ហាម​អ្នក​គាំទ្រ​បាន​

លោក Borislav Mihaylov ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ប្រទេស​ប៊ុលហ្គារី ​បាន​ប្រកាស​លាលែង​តំណែង​ហើយ ​ក្រោយ​ពី​មិន​អាច​ហាម​អ្នក​គាំទ្រ​របស់​ខ្លួន ​ដែល​បង្ហាញ​ការ​រើសអើង​កីឡាករ​ស្បែក​ខ្មៅ​របស់​អង់គ្លេស។

ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2020 ​ក្រុម​អង់គ្លេស ​បាន​បំបាក់​ម្ចាស់​ផ្ទះ​ប៊ុលហ្គារី ​៦-០។ ក្រៅ​ពី​លទ្ធផល​នេះ​ទៅ ​នៅ​មាន​រឿង​ធំ​មួយ​ទៀត​កើត​ឡើង​ក្នុង​ការ​ប្រកួត ពោល​គឺ​ក្រុម​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​បាន​បង្ហាញ​ការ​រើសអើង​ជេរ​ប្រមាថ​ដល់​កីឡាករ​ស្បែក​ខ្មៅ​របស់​ក្រុម​អង់គ្លេស​ជា​ខ្លាំង ជា​ពិសេស​គឺ Sterling ​តែ​ម្ដង។ ​កត្តា​មិន​អាច​ហាម​ឃាត់ ​និង​ត្រូវ UEFA ​ពិន័យ​នេះ​ហើយ ទើប​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ប៊ុលហ្គារី ​ប្រកាស​លាលែង​តំណែង​តែ​ម្ដង។

ដោយ​ឡែក​សម្រាប់​ការ​រើស​អើង​ពណ៌​សម្បុរ​នេះ​ដែរ ​ខាង UEFA ​ក៏​បាន​ដាក់​ពិន័យ​ទៅ​ប៊ុលហ្គារី​ផង​ដែរ ​ហើយ​មិន​ត្រឹម​តែ​ម្ចាស់​ផ្ទះ​នេះ​ទេ​ដែល​ត្រូវ​ពិន័យ ក្រុម​អង់គ្លេស​ក៏​ត្រូវ​ពិន័យ​ដូច​គ្នា ព្រោះ​ពួកគេ​ក៏​បាន​បង្ហាញ​ការ​មិន​គោរព នៅ​ពេល​ក្រុម​ប៊ុលហ្គារី គោរព​ភ្លេង​ជាតិ​ដែរ៕​ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT