De Gea ​របួស ​បង្ក​កង្វល់​ដល់ Man Utd ​ត្រូវ​ប៉ះ Liverpool ​ចុង​សប្ដាហ៍​

អ្នក​ចាំទី David de Gea ​បាន​រង​របួស​កាល​ពី​យប់មិញ​នេះ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​ប្រកួត​ទល់​ក្រុម​ស៊ុយអែត។

De Gea ​តម្រូវ​ឱ្យ​ប្ដូរ​ចេញ​នៅ​នាទី​៦០​នា​ការ​ប្រកួត​ដែល​អេស្ប៉ាញ ស្មើ​ក្រុម​ស៊ុយអែត។ ​របួស​នេះ គេ​មិន​ទាន់​ច្បាស់​ថា​ធ្ងន់ធ្ងរ​ឬ​យ៉ាង​ណា​នោះ​ទេ ​ខណៈ​ដែល​ចុង​សប្ដាហ៍​នេះ ​រូបគេ​មាន​ការ​ប្រកួត​សំខាន់​ឱ្យ​ក្រុម Man Utd ​​ទល់​ក្រុម Liverpool ​ថែម​ទៀត។ ​ប្រសិន​បើ​របួស​សាច់​ដុំ​ភ្លៅ​នេះ​ធ្ងន់ធ្ងរ ​នោះ Man Utd ​នៅ​មាន​អ្នក​ចាំទី​ដៃ​ទី​២​ម្នាក់​ទៀត គឺ Romero ​សញ្ជាតិ​អាហ្សង់ទីន។

ការ​ប្រកួត​ទល់​ក្រុម Liverpool ​នៅ​ចុង​សប្ដាហ៍​នេះ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​ថា​បើ Man Utd ​នោះ  តំណែង​របស់​លោក Ole ​អាច​នឹង​ត្រូវ​បាត់​បង់​ហើយ ព្រោះ​បិសាច​ក្រហម​ពេល​នេះ ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១២​ក្នុង​តារាង​ឯ​ណោះ៕ប្រភព៖ Dailymail

  • De Gea ​របួស ​បង្ក​កង្វល់​ដល់ Man Utd ​ត្រូវ​ប៉ះ Liverpool ​ចុង​សប្ដាហ៍​