អ៊ីរ៉ង់​ដែល​ឈ្នះ​កម្ពុជា ១៤-០ ​យប់មិញ ​ចាញ់​បារ៉ែន​ដែរ​ហើយ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីរ៉ង់ ​បាន​ប្រកួត​ចាញ់​ក្រុម​បារ៉ែន ​ក្នុង​លទ្ធផល ១-០​​កាល​ពី​យប់មិញ​នេះ ​ក្នុង​វគ្គ​ជម្រុះ World Cup 2022 ​។

​លេង​នៅ​ដី​បារ៉ែន ​ក្រុម​អ៊ីរ៉ង់​មិន​អាច​ធ្វើ​អ្វី​ម្ចាស់​ផ្ទះ​បាន​ឡើយ ​ផ្ទុយ​ទៅ​វិញ​ត្រូវ​ក្រុម​ដែល​ឈ្នះ​កម្ពុជា ១-០ ​កន្លង​ទៅ​នេះ ​វាយ​បក​បាន​វិញ​១​គ្រាប់​ថែម​ទៀត។ ១​គ្រាប់​ដែល​ជួយ​ក្រុម​បារ៉ែន ​បាន​៣​ពិន្ទុ​នេះ ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Al-Hardan ​ដោយ​ការ​ទាត់​ប៉េណាល់ទី នៅ​នាទី​៦៦។ ​ការ​ឈ្នះ​យប់មិញ​នេះ​ដែរ ​ធ្វើ​ឱ្យ​បារ៉ែន ​ទាញ​អ៊ីរ៉ង់​ទម្លាក់​ពី​កំពូល​តារាង​ហើយ។

ក្រុម​បារ៉ែន ​កំពុង​ឈរ​នៅ​លេខ​២ ​មាន​៧​ពិន្ទុ​ស្មើ​ក្រុម​លេខ​១ ​អ៊ីរ៉ាក់​ដែរ។ ស្រប​ពេល​ក្រុម​អ៊ីរ៉ង់​វិញ ​នៅ​លេខ​៣ ​មាន​ត្រឹម​៦​ពិន្ទុ​ប៉ុណ្ណោះ៕ប្រភព៖ Tehrantimes


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT