Klopp បដិសេធ​មិន​ទៅ​ដឹកនាំ United/R.Madrid ព្រោះ​ជា​ក្លឹប​គិត​តែ​ពី​លុយ​ចំណេញ​ពេក

អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ហង្ស​ក្រហម​លោក Robbie Fowler ​បាន​ទម្លាយ​ពី​សម្រង់​សម្តី​ចាស់​រវាង​ខ្លួន​និង​លោក Jurgen Klopp ជុំវិញ​មូលហេតុ ដែល​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បដិសេធ​សំណើ​ក្លឹប​យក្ស ២ មាន Manchester United និង Real Madrid កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

លោក Klopp ក្រោយ​ចាកចេញ​ពី Dortmund ​បាន​មក​ចាប់​ទ្រនំ​ថ្មី​នៅ​ទីក្រុងMerseyside ជាមួយ Liverpool ហើយ​ការ​ដឹកនាំ​របស់​លោក​ក៏​ផ្លាស់ប្តូរ​ឲ្យ​ក្លឹប​ដែល​ខកខាន​ឈ្នះ​ពាន​ជា​ច្រើន​ឆ្នាំ វិល​មក​ក្លាយ​ជា​ក្លឹប​កំពូល​មួយ​នៅ​អឺរ៉ុប។

ថ្លែង​បញ្ជាក់​ប្រាប់​ Mirror លោក Fowler ទម្លាយ​ថា៖ “ខ្ញុំ​ធ្លាប់​សម្ភាសន៍​ជាមួយ Klopp កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ហើយ​គាត់​បដិសេធ​សំណើ​ក្លឹប​អ្នក​មាន​ដូច​ជា Man Utd និង Real Madrid ក៏​ដោយ​សារ​គាត់​មិន​ចូលចិត្ត​ក្លឹប​ដែល​គិត​តែ​ពី​ការ​ធ្វើ​ជំនួញ​ពេក”។

លោក​បន្ត៖ “Klopp គាត់​និយាយ​ថា​ចូលចិត្ត Liverpool ព្រោះ​មាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​លុយ​ដើម្បី​ឈោង​ដល់​ចំណុច​កំពូល ហើយ​ដើម្បី​បង្កើត​អត្តសញ្ញាណ​របស់​ក្លឹប​និង​សម្រាប់​អ្នក​គាំទ្រ​របស់​ពួក​គេ”។

រំឭក​ថា Klopp ក៏​ធ្លាប់​ដឹកនាំ ឲ្យ Dortmund ឈ្នះ Bundesliga ពីរ​សម័យកាល ក៏​ដូច​ជា DFB-Pokal ហើយ​បរាជ័យ​ក្រោម​ថ្វី​ជើង Bayern Munich នៅ​វគ្គ​ផ្តាច់ព្រ័ត្រ UCL ឆ្នាំ ២០១៣៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT