តាមសារព័ត៌មាន AS បានចុះផ្សាយថាក្លឹបយក្ស FC Barcelona ពុំមានផែនការណ៍នាំយក Philippe Coutinho ត្រលប់មកទឹកដី Camp Nou វិញនោះទេ ពោលគឺចង់ឲ្យ Bayern Munich ទិញផ្តាច់នៅតម្លៃខ្លួន ១២០ លានអឺរ៉ូ ក្រោយដាក់ឲ្យខ្ចីជើងកាលពីពេលកន្លងទៅ។
ប្រសិនជួបករណីដែលក្លឹបយក្សអាល្លឺម៉ង់ពុំព្រមចំណាយលុយទិញផ្តាច់កីឡាករប្រេស៊ីល នោះអ្នកមានបុណ្យក៏នឹងប្រើវិធីបញ្ចុះបញ្ចូលភាគីខាងក្លឹបកំពូលដទៃទៀតនៅក្របខ័ណ្ឌអ៊ីតាលីឬអង់គ្លេស ជារួមធ្វើបែបណាឲ្យតែលែងមានវត្តមាន Coutinho នោ Camp Nou ហើយអាចនាំទំហំថវិកាដែលចំណាយត្រលប់មកវិញ។
បញ្ជាក់ថានារដូវកាល ២០១៩/២០ នេះ Coutinho រកបាន ២ គ្រាប់និង Assist ២ លើកហើយនៅ Bayern ក្រោយបង្ហាញខ្លួនបាន ៦ ប្រកួតសរុប៕
ប្រភព៖ BeSoccer