៥ ប្រកួត​ចុង​ក្រោយ​អ៊ីរ៉ាក់​មិន​ទាន់​ស្គាល់​ពាក្យ​ថា ‘ចាញ់’ ខណៈ​កម្ពុជា​ឈ្នះ ២ ស្មើ ១ ចាញ់ ២

ការ​ប្រកួត​ជុំ​ទី ២ វគ្គ​ជម្រុះ World Cup Qualifiers រវាង​ក្រុម​កម្ពុជា​និង​អ៊ីរ៉ាក់​នឹង​ប្រព្រឹត្តិ​ទៅ​នា​រាត្រី​នេះ​វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

ជា​ជំនួប​ដ៏​តានតឹង​មួយ ដែល​កម្ពុជា​ត្រូវ​តតាំង​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​សារ​ជា​ថ្មី ព្រោះ​អ៊ីរ៉ង់​ជា​ក្រុម​ឈរ​លេខ​រៀង​ទី ៩ នៅ​តំបន់​អាស៊ី និង​លេខ ៧៩ នៅ​ទូទាំង​សកលលោក។ ៥ ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​មាន​ដូច​ខាង​ក្រោម៖

កម្ពុជា (ឈ្នះ ២ ស្មើ ១ ចាញ់ ២)

កម្ពុជា ២-០ ប៉ាគីស្ថាន
ប៉ាគីស្ថាន ១-២ កម្ពុជា
កម្ពុជា ១-១ ហុងកុង
កម្ពុជា ០-១ បារ៉ែន
អ៊ីរ៉ង់ ១៤-០ កម្ពុជា

អ៊ីរ៉ាក់ (ឈ្នះ ៥)

អ៊ីរ៉ាក់ ៣-០ ស៊ូដង់
ទុយណេស៊ី ២-០ អ៊ីរ៉ាក់
បារ៉ែន ១-១ អ៊ីរ៉ាក់
អ៊ូបេគីស្ថាន ០-០ អ៊ីរ៉ាក់
អ៊ីរ៉ាក់ ២-០ ហុងកុង

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT