ត្បិតក្លឹបបិសាចក្រហម Manchester United ទទួលលទ្ធផលមិនសមប្រកបនៅការលេងក្នុងលីគកំពូលអង់គ្លេស ប៉ុន្តែបើមើលទៅស្ថិតិនៃខ្សែប្រយុទ្ធជួរមុខ Marcus Rashford គឺនៅតែទទួលបានផ្លែផ្លាល្អជាង Kylian Mbappe របស់ក្លឹប PSG ដដែល។
ស្ថិតិនៃការប្រកួតក្នុងលីគសុទ្ធនារដូវកាល ២០១៩/២០ គឺ Rashford បង្ហាញខ្លួនសរុបបាន ៨ ប្រកួត និងលេងបាន ៦៨៦ នាទី ហើយរកបាន ៣ គ្រាប់ដែលស្ថិតិគ្រាប់បាល់កើតឡើងរៀងរាល់ ២២៨,៧ នាទី/គ្រាប់ ជាមួយនឹងការ Assist ពីរលើកផងដែរ។
យ៉ាងណាមិញបើធៀបនឹង Mbappe នារដូវកាលនេះហាក់មិនសូវទទួលជោគជ័យខ្លាំងដូចឆ្នាំទៅឡើយ ពោលគឺទើបបង្ហាញខ្លួនបាន ៤ ប្រកួត សរុប ២៧៦ នាទី រកបាន ១ គ្រាប់ ស្ថិតិ ២៧៦ នាទី/គ្រាប់ និង Assist ២ ដូចគ្នា៕
ប្រភព៖ AF