ចេញ​ហើយ Neymar ​របួស​នោះ ត្រូវ​អវត្តមាន​៤​សប្ដាហ៍​ទៀត​

ខ្សែ​ប្រយុទ្ធ Neymar ​បាន​រង​របួស​សរសៃ​ពួរ​ជើង​ខាង​ឆ្វេង​អំឡុង​ពេល​លេង​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល ​ក្នុង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​សិង្ហបុរី។

រូបគេ​ចូល​លេង​បាន​តែ​១២​នាទី​ប៉ុណ្ណោះ​ក៏​ត្រូវ​ប្ដូរ​ចេញ​ជំនួស​វិញ​ដោយ Coutinho ​។ ​ក្រោយ​ពី​ត្រលប់​មក​ក្លឹប PSG ​វិញ ដើម្បី​ពិនិត្យ ​ក្រុម​គ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា​របួស​នេះ​នឹង​ប្រើ​ពេល​៨​ថ្ងៃ​ដើម្បី​ព្យាបាល ​ហើយ​ត្រូវ​សម្រាក​៤​សប្ដាហ៍​យ៉ាង​តិច ​ទៅ​តាម​ការ​ជា​សះស្បើយ​លឿន​ឬ​ឆាប់។ ​ដូច្នេះ​មាន​ន័យ​ថា PSG ​នឹង​ត្រូវ​លេង​ទាំង​អត់​មាន​កីឡាករ​សំខាន់​នេះ  ច្រើន​ប្រកួត​ហើយ។

Neymar ​របួស​ញាំញី​ខ្លាំង​ណាស់ ​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ​ជាក់​ស្ដែង​ឆ្នាំ​នេះ ​រូបគេ​រង​របួស​កាល​ពី​ខែ​មករា​កន្លង​ទៅ ​ដោយ​ត្រូវ​អវត្តមាន​៨៥​ថ្ងៃ។ ​ក្រោយ​ជា​សះស្បើយ​បាន​បន្តិច ក៏​របួស​ជា​ថ្មី​ម្ដង​ទៀត ​ដោយសារ​តែ​លេង​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល ​ធ្វើ​ឱ្យ​រូបគេ​ខកខាន​លេង Copa America ។ សរុប​ជា​រួម​មក ​Neymar ​ធ្លាប់​របួស​១៦​ដង​មក​ហើយ ​និង​ចំណាយ​ពេល​សម្រាក​ដល់​ទៅ​១៧៥​ថ្ងៃ​មក​ហើយ៕ប្រភព៖ Marca


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT