ក្រុមបាល់ទាត់ជម្រើសជាតិទួរគី លេងស្មើក្រុមខ្លាំងបារាំងនៅយប់មិញនេះ ក្នុងលទ្ធផល ១-១ វគ្គជម្រុះពានរង្វាន់ Euro 2020 ។
ខ្សែប្រយុទ្ធ Giroud ជាអ្នករកគ្រាប់បាល់ឱ្យបារាំងនាំមុខមុន ក្រោយពីប្ដូរចូលបាន៤នាទីប៉ុណ្ណោះ ពោលគឺចូលនាទី៧២ ហើយនាទី៧៦ក៏រកគ្រាប់បាល់បានតែម្ដង។ តែនាំមុខ១គ្រាប់នេះ មិនបានយូរឡើយ ពោលគឺ៥នាទីក្រោយមកក្រុមទួរគីក៏រកគ្រាប់បាល់តាមស្មើបានវិញ ដោយកីឡាករ Ayhan ។ លទ្ធផលស្មើនេះ គឺធ្វើឱ្យក្រុមទួរគីឈរនៅលេខ១ក្នុងពូល ហើយបារាំងនៅលេខ២។
ការអបអរគ្រាប់បាល់នៅយប់មិញ ដោយប្រើក្បួនគោរពកងទ័ពរបស់ទួរគី ត្រូវ UEFA ដាក់ការសង្ស័យនិងធ្វើការស៊ើបអង្កេត ត្បិតអីប្រកួតមុន ក្រុមកីឡាករនេះ ក៏ប្រើការអបអរនេះដែរ។ UEFA ដាក់ការសង្ស័យថាការអបអរនេះ គឺក្រុមកីឡាករគោរពដល់កងទ័ពទួរគីដែលកំពុងបំពេញបេសកកម្មនៅភាគខាងជើងប្រទេសសីរី៕ប្រភព៖ Dailymail