ក្រុមប៊ុលហ្គារី បានចាញ់ក្រុមជម្រើសជាតិអង់គ្លេស រហូតដល់៦-០ ក្នុងការប្រកួតជម្រុះតាមពូលពានរង្វាន់ Euro 2020 កាលពីយប់មិញនេះ។
ការប្រកួតនេះដែរ ដូចដែលគេបារម្ភមែនថានឹងមានការរើសអើងជាតិសាសន៍មិនខាន។ ជាក់ស្ដែង ក្រៅពីលទ្ធផលចាញ់ច្រើនគ្រាប់ទៅ ក្រុមប៊ុលហ្គារី នៅមានបញ្ហាជាមួយអ្នកគាំទ្ររបស់ពួកគេទៀត ដោយអាចនឹងត្រូវ FIFA ពិន័យចំពោះទង្វើរបស់ពួកគេមិនខាន។ ក្រុមអ្នកគាំទ្រទាំងអស់នោះ បានស្រែកតិះដៀលកីឡាករស្បែកខ្មៅរបស់អង់គ្លេស ដោយប្រើពាក្យមិនសមរម្យឡើយ។
បើទោះជាប្រធានក្រុមជម្រើសជាតិប៊ុលហ្គារី បានលើកដៃសុំអ្នកគាំទ្ររបស់ខ្លួនបញ្ឈប់ទង្វើទាំងអស់នោះក៏ដោយ ក៏ពួកគេមិនបានស្ដាប់និងធ្វើតាមឡើយ។ ការបង្ហាញភាពរើសអើងនេះ អាចនឹងប្រឈមខ្លាំងពីការដាក់ពិន័យរបស់ FIFA មិនខាន៕ប្រភព៖ Dailymail