នៅប្រកួតជុំទី ៨ ក្នុងពូល B នៃវគ្គជម្រុះ Euro ២០២០ Qualifying គឺក្រុមម្ចាស់ផ្ទះអ៊ុយក្រែនត្រូវបើកទ្វារកីឡដ្ឋាន Olympiyskiy ក្នុងទីក្រុងកៀវ ស្វាគមន៍ក្រុមការពារជើងឯកព័រទុយហ្គាល់នាវេលាម៉ោង ០១:៤៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារ។
ប្រកួតដ៏សំខាន់នេះសម្រាប់អ៊ុយក្រែនដែលកំពុងនាំមុខ ៥ ពិន្ទុដាច់នៅពូល B ចាំបាច់ត្រូវការតែ ១ ពិន្ទុគត់នៅប្រកួតនាព្រឹកថ្ងៃអង្គារ ឬអាចចាញ់ក៏បានឡើងទៅស្វ័យប្រវត្តិ ប្រសិនស៊ែប៊ីមិនអាចយកឈ្នះទៅលើលីទុយអានី។
មិនខុសពីព័រទុយហ្គាល់ ក៏ត្រូវការលទ្ធផលឈ្នះជាចាំបាច់ ព្រោះសព្វថ្ងៃមាន ១១ ពិន្ទុឈរលេខ ២ ហើយប្រសិនបើឈ្នះរាត្រីនេះ ទន្ទឹមនឹងលទ្ធផលបរាជ័យរបស់ស៊ែបីផងនោះ អ៊ីចឹងទាំងព័រទុយហ្គាល់និងអ៊ុយក្រែនគឺមានកៅអីស្វ័យប្រវត្តិទៅប្រកួតផ្លូវការនៅ Euro ២០២០ ត្រឹមជុំទី ៨។
តាមជម្រើស ១១ រូបមានការព្យាករណ៍ដូចខាងក្រោម៖
អ៊ុយក្រែន (4-3-3): Pyatov; Bolbat, Krivtsov, Matviyenko, Sobol; Malinovskiy, Stepanenko, Zinchenko; Yarmolenko, Junior Moraes, Marlos
ព័រទុយហ្គាល់ (4-3-3): Rui Patricio; Nelson Semedo, Pepe, Ruben Dias, Raphael Guerreiro; Bruno Fernandes, Ruben Neves, Danilo Pereira; Bernardo Silva, Cristiano Ronaldo, Joao Felix
ប្រភព៖ TheStatZone