Felix ប្តេជ្ញាជួយកម្ពុជាឲ្យរីកចំរើន ទោះប្រឈមមុខនិងលទ្ធផលមិនគាប់ប្រសើរក្តី

ថ្លែងនៅក្នុងសន្និសីទសារពត៌មាន នៅព្រឹកថ្ងៃចន្ទនេះ លោក Felix G.Dalmas គ្រូបង្គោលជម្រើសជាតិកម្ពុជានៅតែបង្ហាញនូវទស្សនៈវិស័យក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាទៅមុខជានិច្ច បើទោះបីជាក្រុមកម្ពុជាបានឆ្លងកាត់ការប្រកួតកន្លងទៅចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់ ១៤ទល់០ ហើយបន្តជួប ជាមួយក្រុម ជម្រើសជាតិ អ៊ីរ៉ាក់ ល្ងាចថ្ងៃអង្គារ៍ ស្អែកនេះ ដែលសុទ្ធសឹងតែជាក្រុមខ្លាំងៗប្រចាំទ្វីបអាស៊ីយ៉ាងណា ក៏ដោយ នៅក្នុងការប្រកួតក្នុងពូល C ជុំទី២ FIFA World Cup។

គ្រូបង្គលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារូបនេះអះអាង ក្រុមកម្ពុជាបានត្រៀមខ្លួនរួចរាល់ សម្រាប់ជួបជាមួយ ក្រុមអ៊ីរ៉ាក់ ហើយលោកមើលឃើញថា ក្រុមអ៊ីរ៉ាក់ជាក្រុម១ខ្លាំង នៅក្នុងចំណោមក្រុមខ្លាំងៗ នៅក្នុងទ្វីបអាស៊ី ហើយកីឡាករអ៊ីរ៉ាក់មានគុណភាពបច្ចេកទេសល្អជាមួយនឹងកាយសម្បទាល្អដែរ ប៉ុន្តែទោះ យ៉ាងនេះក្តី ក៏ក្រុមកម្ពុជានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ លោក Felix បន្ថែមថា កីឡាករជម្រើស១១នាក់ ដំបូងរបស់អ៊ីរ៉ាក់ ជាពិសេសគឺខ្សែប្រយុទ្ធសុទ្ធតែមានគុណភាពខ្ពស់ៗ ដែលលេងនៅក្នុងលីគកំពូលទ្វីបអឺរ៉ុប។ ពេលនេះកម្ពុជាត្រូវជួបជាមួយក្រុមខ្លាំងៗខុសពីប្រកួតកន្លងទៅ ប៉ុន្តែយើងនៅតែប្តេជ្ញាចិត្តខ្ពស់ ក្នុងឆន្ទៈអភិវឌ្ឍ វិស័យកីឡាបាល់ទាត់ឲ្យកាន់តែរីកចម្រើនទៅមុខទៀត ដោយវិធីតែមួយគត់ ដើម្បីអភិវឌ្ឍនេះ គឺយើងត្រូវតែខិត ខំប្រកួតប្រជែង ក្រោកឡើងប្រយុទ្ធជាមួយពួកគេ ហើយប្រសិនបើយើងអង្គុយចាំតែការពារ ដែលនោះមិនមែន ជាគោលដៅនៃការអភិវឌ្ឍនោះឡើយ។

លោក Strichko Katanetch គ្រូជម្រើសជាតិអ៊ីរ៉ាក់ថ្លែងដែរថា លោកបានផ្តល់ដំបូន្មានដល់កីឡាកររបស់ លោកថា មិនត្រឹមតែប្រមូលអារម្មណ៍ខិតខំប្រកួតឲ្យបានល្អត្រឹម១០០%ប៉ុណ្ណោះទេ គឺត្រូវតែបង្កើនការលេង រហូតដល់១២០%ឯណោះ ពីព្រោះថាលទ្ធផលដ៏អាក្រក់មួយវាអាចនឹងកើតឡើងសម្រាប់ក្រុមរបស់លោកដូចគ្នា ប្រសិនបើយើងធ្វើមិនបានល្អ។ វាជារឿងដ៏លំបាកមួយដែលក្រុមកម្ពុជាលេងជាមួយក្រុមខ្លាំងមួយ នៅក្នុង អាស៊ី។

លោកតែងតែរំឭកជាញឹកញាប់ដល់ក្រុមរបស់ខ្លួនថាបាល់ទាត់វាអាចផ្លាស់ប្តូរ និងអាចកើនឡើងនូវ លទ្ធផលមិនដូចដែលអ្វីដែលយើងចង់បាន ដូច្នេះហើយយើងត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដូចគ្នា ដោយ ការលើកឡើងបែបនេះមិនមែនជាការបន្លាចកូនក្រុមខ្លួនឡើយ ប៉ុន្តែជាការជំរុញទឹកចិត្តឲ្យមានស្មារតីខិតខំ បន្ថែមទៀត ដើម្បីដណ្តើមយកជ័យជម្នះឲ្យខាងតែបានសម្រាប់ការប្រកួតនៅថ្ងៃស្អែក ឲ្យស្របតាមគោលដៅ ដែលចង់ឆ្លងផុតជុំទី២នេះ ហើយបន្តសិទ្ធិឡើងទៅប្រកួតបន្តនៅជុំទី៣ទៀត។

  • Felix ប្តេជ្ញាជួយកម្ពុជាឲ្យរីកចំរើន ទោះប្រឈមមុខនិងលទ្ធផលមិនគាប់ប្រសើរក្តី