Alisson ​ថា​សំណាង​ណាស់​ដែល​អាច​ផ្តួល Messi ​នៅ​ប្រកួត​ក្តៅ​គគុក​ទាំង ៣ របស់​ខ្លួន

Alison Becker ​អាច​ថា​ជា​អ្នកចាំទី​ដ៏​ល្អ​បំផុត​មួយ​រូប​នៅ​រដូវ​កាល​ចុង​ក្រោយ​នេះ ហើយ​ក៏​ជា​អ្នក​ដែល​បន្សល់​បរាជ័យ​សម្រាប់​តារា​ឆ្នើម Lionel Messi ​ច្រើន​បំផុត​ផង​ដែរ។

ថ្លែង​នៅ​បទសម្ភាសន៍​ជាមួយ Mundo Deportivo អ្នកចាំទី​ប្រេស៊ីល​បាន​រំឭក​ដល់​រឿង​ចាស់​បែប​នេះ​ថា៖ “ការ​ពិត​គឺ​ត្រង់​ថា Messi លេង​បាន​ល្អ​ខ្លាំង​នៅ​ជើង​ទី ១ (ទល់ Liverpool) ដោយ​រក​បាន ២ គ្រាប់ ប៉ុន្តែ​ការ​ត្រលប់​មក​ជើង​ទី ២ គឺ​ខ្ញុំ​អាច​បញ្ឈប់​គាត់​បាន”។

Alisson សង្កត់​ធ្ងន់៖ “សំណាង​បំផុត​នោះ​គឺ​នៅ ៣ ប្រកួត​សំខាន់​ដែល​ខ្ញុំ​អាច​ផ្តួល​គាត់ ទាំង​ការ​លេង​នៅ Roma, Liverpool និង​ប្រេស៊ីល”។

បញ្ជាក់​ថា​អំឡុង​ពេល​លេង​នៅ Roma ក្លឹប​អ៊ីតាលី​នេះ​ក៏​ធ្លាប់​វាយបក​យក​ឈ្នះ Barcelona ផង​ដែរ លុះ​ចូល​មក​ដល់ Liverpool ក៏​អ្នក​មាន​បុណ្យ​ធ្លាក់​នៅ​ជើង​ទី ២ ថែម​ទៀត រី​ឯ​អាហ្សង់ទីន​ក៏​បរាជ័យ​ក្រោម​ថ្វី​ជើង​ម្ចាស់​ផ្ទះ​ប្រេស៊ីល​នៅ Copa America ២០១៩ នេះ​ផង​ដែរ៕

ប្រភព៖ Mirror

  • Alisson ​ថា​សំណាង​ណាស់​ដែល​អាច​ផ្តួល Messi ​នៅ​ប្រកួត​ក្តៅ​គគុក​ទាំង ៣ របស់​ខ្លួន