នៅកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះ Gianluigi Buffon បាននិយាយដល់ចំណាប់អារម្មណ៍នៃការលេងនៅក្លឹបចាស់ Paris Saint-Germain រហូតពោលពាក្យថាទាំង Neymar និង Mbappe គឺសក្តិសមជាអ្នកស្នងតំណែង Ballon d’Or នៅថ្ងៃអនាគត។
ត្រឹមចាយពេលមួយរដូវកាលនៅដីបារាំង Buffon និយាយថា៖ “អំឡុងពេលរដូវកាលរបស់ខ្ញុំនៅ PSG ខ្ញុំបានមានឱកាសលេងរួមគ្នាជាមួយនឹងអនាគតម្ចាស់ពាន Ballon d’Or ពីររូប ដោយរួមមាន Neymar និង Mbappe ពោលគឺគេពិតជាកីឡាករដែលមានទេពកោសល្យអស្ចារ្យបំផុត”។
អ្នកចាំទីអ៊ីតាលីរូបនេះក៏សង្កត់ធ្ងន់ថាអ្នកទាំងពីរនោះហើយ ជាមូលហេតុជំរុញឲ្យខ្លួនដើរចូល PSG ហើយ Buffon ក៏បានបញ្ចប់ជាមួយការយល់ឃើញលើ Mbappe ដែលជាយុវជនលេចធ្លោបំផុត៖ “Mbappe ចាំបាច់ត្រូវនិយាយទៅកាន់ខ្លួនគេថាក្នុងរយៈពេល ១០ ឆ្នាំគេត្រូវឈ្នះឲ្យបាន ៥ លើក”៕ ប្រភព៖ BeSoccer