បែលហ្សិកបានបញ្ចប់លទ្ធផលយកឈ្នះទៅលើម្ចាស់ផ្ទះកាហ្សាក់ស្ថាន ២-០ នៅវគ្គជម្រុះក្នុងពូលជុំទី ៨ នៃ Euro ២០២០ Qualifying។
ក្នុងនោះដែរសម្រាប់អ្នកចាំទី Thibaut Courtois ក៏បានបំបែកកំណត់ត្រាសរុបនៃការសង្រ្គោះបាល់ Cleansheets ទាំងការលេងឲ្យក្លឹប+ជម្រើសជាតិបាន ២០០ លើក ដោយនេះបូកទាំងការលេងឲ្យបែលហ្សិក ក្លឹប Genk, Atletico Madrid, Chelsea និង Real Madrid។
ក្នុងនោះលទ្ធផលដ៏ល្អបំផុតគឺកើតឡើងនៅពេលលេងឲ្យ At Madrid ដែលសង្រ្គោះបាន ៧៦ លើកក្នុង ១៥៤ ប្រកួតសរុប ខណៈនៅ Real Madrid ៤៣ ប្រកួតទើបសង្រ្គោហបាន ១២ លើកប៉ុណ្ណោះ និងនៅបែលហ្សិក ៧៨ លើកទប់បាល់ Cleansheets បាន ៤០ លើក មានអត្រារបូតគ្រាប់បាល់ល្អជាងនៅក្លឹប៕ ប្រភព៖ Marca