ឆែក​មើល​ចំណាត់ថ្នាក់ FIFA Ranking មុន​កម្ពុជា​ត្រូវ​ស្វាគមន៍​អ៊ីរ៉ាក់​ស្អែក​នេះ

នៅ​ថ្ងៃ​ទី ១៥ តុលា​នៅ​ឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នឹង​មាន​បើក​ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និង​អ៊ីរ៉ាក់ នៅ​ជំនួប​វគ្គ​ជម្រុះ World Cup ២០២២ កាតា។

កាល​ពី​ប្រកួត​កន្លង​ទៅ​កម្ពុជា​បាន​រង​បរាជ័យ​យ៉ាង​ដំណំ​នៅ​លទ្ធផល ១៤-០ ក្រោម​ថ្វី​ជើង​ក្រុម​អ៊ីរ៉ង់​នៅ​ក្រៅ​ដី ​ចុះ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​ថ្ងៃ​ស្អែក​វិញ?

ជុំវិញ​ចំណាត់ថ្នាក់ FIFA Ranking របស់​អ៊ីរ៉ាក់​ក៏​ជា​ក្រុម​ល្អ​បំផុត​មួយ​ផង​ដែរ ដោយ​សព្វថ្ងៃ​ឈរ​នៅ​លេខ ៧៩ ​ដោយ​ប្រកួត​កន្លង​ទៅ​ធ្លាប់​ស៊ី​ហុងកុង ២-០ ហើយ​ធ្លាប់​យក​ឈ្នះ​វៀតណាម​ ៣-២ នៅ​ប្រកួត​ក្នុង​ពូល​នៃ​ពាន AFC Asian Cup ២០១៩ ថែម​ទៀត​ផង។

​ចំណែក​គោព្រៃ​កម្ពុជា​យើង​វិញ ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៦៩ សម្រាប់​ខែ​កញ្ញា ដោយ​ឡើង​បាន​មួយ​លេខ​បើ​ធៀប​នឹង​ខែ​សីហា ក្រោយ​ទទួល​បាន​លទ្ធផល​ល្អ​ទល់​ហុងកុង​និង​បារែន៕

ប្រភព៖ FIFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT