ខ្សែបម្រើ Luka Modric បានរងរបួសអំឡុងពេលលេងឱ្យជម្រើសជាតិក្រូអាត ទល់ក្រុមវែលកាលពីយប់មិញនេះ ស្របពេលខ្សែប្រយុទ្ធ Gareth Bale វិញក៏មានបញ្ហាដូចគ្នា។
ការប្រកួតរវាងជម្រើសជាតិទាំងពីរខាងលើបានបញ្ចប់ទៅដោយចែកគ្នាម្នាក់១ពិន្ទុ។ ដោយក្នុងនោះ Modric ប្រធានក្រុមក្រូអាត បានរងរបួស ក្រោយពីមានការប៉ះទង្គិចគ្នាខ្លាំង។ របួសនេះ ត្រូវបានគេព្យាករណ៍ថាអាចនឹងធ្វើឱ្យកីឡាកររូបនេះ អវត្តមានជួយក្រុម Real Madrid ប្រកួតទល់ក្រុម Barcelona ជាក់ជាមិនខាន។ ដោយឡែកបើងាកមើល Bale វិញ ក៏ទំនងជាមានបញ្ហារបួសដូចគ្នា។ ដោយរូបគេបានលេងទាំងមានបញ្ហាសរសៃពួរតិចតួច។
របួសកីឡាករ២នាក់ខាងលើនេះ ធ្វើឱ្យ Zidane ឈឺក្បាលយ៉ាងខ្លាំង ព្រោះពួកគេក៏ជាកីឡាករសំខាន់ក្នុងក្រុមផងដែរ។ បច្ចុប្បន្ននេះ Kroos ក៏មានបញ្ហារបួសទៀត ដូច្នេះតំបន់បម្រើរបស់ Real Madrid អាចនឹងប្រើប្រាស់កីឡាករថ្មីច្រើន មិនខានពេលប្រកួតទល់ក្រុម Barcelona នៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ខាងមុខ៕ប្រភព៖ Marca