Bale ​ជួយ​វែល បន្ដ​សង្ឃឹម​ឡើង Euro 2020 ​វគ្គ​ផ្ដាច់ព្រ័ត្រ​

១​គ្រាប់​របស់​ Gareth Bale ​កាល​ពី​យប់មិញ​នេះ ​បាន​បន្ដ​ក្ដី​សង្ឃឹម​ឱ្យ​ក្រុម​ជម្រើស​ជាតិ​វែល​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​ពាន​រង្វាន់ Euro 2020 ​នៅ​ឆ្នាំ​ក្រោយ​នេះ​។

កាល​ពី​យប់មិញ​នេះ ​ក្រុម​ជម្រើស​ជាតិ​វែល​យក​បាន​១​ពិន្ទុ​ពី​ក្រុម​ក្រូអាត ​ក្រោយ​ពី​ស្មើ​គ្នា ១-១ ។ លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​វែល​នៅ​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ដ​បាន ​ដោយ​បច្ចុប្បន្ន​នេះ​ពួកគេ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​មាន​៨​ពិន្ទុ​ឆ្លង​កាត់​៦​ប្រកួត។ ដោយ​សល់​២​ប្រកួត​ទៀត​ក្នុង​ដៃ ​ហើយ​ក្រុម​ក្រូអាត​នៅ​លេខ​១​មាន​១៤​ពិន្ទុ ​សល់​១​ប្រកួត ​និង​ហុង​គ្រី​លេខ​២​មាន​១២​ពិន្ទុ​សល់​១​ប្រកួត និង​ស្លូវ៉ាគី ​មាន​១០​ពិន្ទុ​សល់​២​ប្រកួត​ទៀត​ដែរ ​នោះ​វែល​ដែល​នៅ​លេខ​៤​សល់​២​ប្រកួត​ទៀត ក៏​នៅ​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ដែរ។

២​ប្រកួត​ដែល​នៅ​សល់​របស់​វែល ​នឹង​ត្រូវ​ប៉ះ​ក្រុម​អាហ្សេបៃហ្សង់​នៅ​ថ្ងៃ​ទី ១៧​ខែ​ក្រោយ និង​ក្រុម​ហុងគ្រី​នៅ​ថ្ងៃ​ទី​២០​ខែ​ក្រោយ។ ​ប្រសិន​បើ​វែល ​អាច​យក​ឈ្នះ​ហុងគ្រី​បាន ​ហើយ​ពួកគេ​មាន​ពិន្ទុ​ស្មើ​ក្រុម​ស្លូវ៉ាគី ​នោះ​វែល​ជា​អ្នក​ឡើង​ទៅ​វគ្គ​បន្ដ ព្រោះ​ពួកគេ​មាន​តែម Head-to-Head ​ជាង៕ប្រភព៖ Bbc


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT