គ្រូ​អាហ្សង់ទីន ​ថា Aguero ​លេង​ឱ្យ Man City ​ទាំង​មិន​ទាន់​ជា​១០០​%

លោក Lionel Scaloni ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Sergio Aguero  នៅ​មិន​ទាន់​ជា​សះស្បើយ​១០០​%​ពី​របួស​ទេ ​នា​រដូវ​កាល​នេះ។

Aguero ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​តំបន់​ប្រជែង​ Top Scorer ​នៅ​អង់គ្លេស ​ប៉ុន្តែ​ក្រុម Man City ​កំពុង​ចាញ់​ពិន្ទុ​ក្រុម​លេខ​១ Liverpool ​ច្រើន​គ្រាប់។ ជាមួយ​គ្នា​នេះ​ដែរ ​លោក​ Scaloni ​គ្រូ​ជម្រើស​ជាតិ​អាហ្សង់ទីន ​បាន​បញ្ជាក់​ថា​កូន​ក្រុម​របស់​ខ្លួន​នឹង​លេង​ឱ្យ Man City ​ល្អ​ជាង​នេះ​ទៀត ប្រសិន​បើ​រូបគេ​ជា​សះស្បើយ​១០០​%។ ​បច្ចុប្បន្ន​នេះ ​Aguero ​លេង​ទាំង​ខ្លួន​មិន​ទាន់ fit ពេញលេញ​ឡើយ។

Aguero ​ធ្លាប់​បាន​និយាយ​ថា​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​បាន​ស្នើ​ឱ្យ​គេ​ល្បែង​តាម​ក្បូន​ថ្មី ​ហើយ​វា​ជា​វិធី​សាស្ត្រ​មួយ​ពិបាក​ខ្លាំង ​ជាង​ពី​មុន​ណាស់។ យ៉ាងណា​ក៏​ដោយ ​រូបគេ​នៅ​តែ​ព្យាយាម​ធ្វើ​តាម​អ្វី​ដែល​អ្នក​ចាត់ការ​ប្រាប់ ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​ទៀត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT