ខ្សែប្រយុទ្ធ Neymar បានរងរបួសជាថ្មីម្ដងទៀតហើយ អំឡុងពេលលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលប្រកួតមិត្តភាពទល់ក្រុមនីហ្សេរីយ៉ានៅសិង្ហបុរី។
កីឡាករវ័យ២៧ឆ្នាំនេះ ចូលលេងបាន១២នាទីប៉ុណ្ណោះក៏ត្រូវរងរបួស ហើយប្ដូរចេញជំនួសវិញដោយ Coutinho ។ របួសនេះត្រូវបានគេដឹងថាមានបញ្ហាត្រង់ភ្លៅខាងឆ្វេងរបស់គេ អាចជាបញ្ហាសរសៃ។ គេមិនទាន់ប្រាកដថាវាធ្ងន់ធ្ងរកម្រិតណាឡើយ ដោយត្រូវរង់ចាំឱ្យ Neymar ត្រលប់ទៅ PSG វិញសិន ទើបដឹងច្បាស់។
អតីតកីឡាករ Barcelona នេះ មានរបួសជាប់រហូតតែម្ដង។ ឆ្នាំមុន រូបគេខកខានលេង Copa America ដោយរបួសកែងជើងខាងស្ដាំ ត្រូវសម្រាក២ខែ។ ក្រោយមកទៀតរបួសជើងស្ដាំនេះទៀតកាលពីខែមករាដើមឆ្នាំ២០១៩នេះ ដែលធ្វើឱ្យរូបគេខកខាន PSG ជាច្រើនប្រកួត ហើយត្រូវសម្រាក៣ខែទៀត៕ប្រភព៖ Dailymail