Southgate ៖ ដើម្បី​ក្លាយ​ជា​ក្រុម​ល្អ​បំផុត អង់គ្លេស​នៅ​ឆ្ងាយ​ទៀត​ណាស់​

Gareth Southgate គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​បាន​បញ្ជាក់​ថា​ក្រុម​បច្ចុប្បន្ន​នេះ​មិន​ទាន់​ល្អ​នៅ​ឡើយ​ទេ ​ហើយ​ក៏​នៅ​វែង​ឆ្ងាយ​ទៀត​ដើម្បី​ក្លាយ​ជា​ក្រុម​កំពូល​ផង​ដែរ​។អង់គ្លេស ដែល​ជា​ប្រទេស​មាន​លីគ​ល្បី​បំផុត​លើ​លោក ​កំពុង​តែ​មិន​ទាន់​ច្បាស់​ពី​ជម្រើស​ជាតិ​របស់​ខ្លួន​ឡើយ ត្បិត​អី​ពួកគេ​លេង​ម្ដង​ល្អ ​និង​ម្ដង​មិន​ល្អ​ដូច្នេះ។ ​ជាក់​ស្ដែង​កន្លង​ទៅ​នេះ ទើប​តែ​ចាញ់​ក្រុម​ឆែក ២-១ ​ថែម​ទៀត​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2020 ។ បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ជា​ខ្លាំង​ទៅ​លើ​ការ​ដឹក​នាំ​របស់​លោក Southgate ​។

បុរស​វ័យ​៤៩​ឆ្នាំ​បាន​និយាយ​ចំពោះ​រឿង​បរាជ័យ​នេះ​ដែរ​ថា​៖ “យើង​ដឹង​ពី​អ្វី​ដែល​យើង​ចង់​ធ្វើ ​និង​ត្រូវ​អនុវត្ត​បន្ដ។ ដើម្បី​ក្លាយ​ជា​ក្រុម​កំពូល​បាន ​យើង​ត្រូវ​ធ្វើ​ការ​ច្រើន​ទៀត។ ដើម្បី​ឈ្នះ​ការ​ប្រកួត​សំខាន់​បាន យើង​ត្រូវ​តែ​មាន​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ ​ដើម្បី​យក​បទ​ពិសោធ​របស់​ពួកគេ​មិន​អនុវត្ត។ យើង​នឹង​ត្រលប់​មក​ភាព​ល្អ​ឡើង​វិញ សម្រាប់​ប្រកួត​បន្ទាប់”៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT