Sampdoria ​តែងតាំង​លោក Ranieri ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​

ក្លឹប​កំពុង​ដុនដាប Sampdoria ​បាន​ប្រកាស​តែងតាំង​លោក ​Claudio Ranieri ​អតីត​គ្រូ Chelsea ​នងិ Leicester City ​ធ្វើ​ជា​អ្នក​ចាត់ការ​របស់​ខ្លួន​ហើយ។Sampdoria ​កំពុង​ស្ថិត​នៅ​បាត​តារាង​ក្នុង​លីគ​កំពូល​អ៊ីតាលី។ ក្រុម​នេះ​បាន​បណ្ដេញ​អ្នក​ចាត់ការ​ខ្លួន​ចោល​ហើយ ​មុន​ពេល​ប្រកាស​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី។ ស្រប​ពេល​នេះ ​ពួកគេ​រក​បាន​ហើយ គឺ​លោក Ranieri ​ដែល​ជា​បុរស​ជោកជាំ​ដោយ​បទ​ពិសោធ​ក្នុង​វិស័យ​បាល់ទាត់។ ​ការ​ចូល​មក​ដឹក​នាំ​ក្រុម​នេះ គោលដៅ​ធំ​សម្រាប់​បុរស​វ័យ​៦៧​ឆ្នាំ​នេះ គឺ​ស្រោចស្រង់​ក្លឹប​នេះ​ឱ្យ​ផុត​ពី​តំបន់​កាត់​ចោល។

នេះ​ជា​ការ​ដឹក​នាំ​ក្រុម​លើក​ទី​២០​ហើយ​សម្រាប់​បុរស​សញ្ជាតិ​អ៊ីតាលី​នេះ ​ដោយ​ក្នុង​ចំណោម​២០​លើក​នេះ គឺ​នៅ​ទឹក​ដី​អ៊ីតាលី​ចំនួន​៩​ដង។ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ស្គាល់​លោក  Ranieri ​នេះ​ខ្លាំង គឺ​ការ​ដឹក​នាំ​ក្រុម Leicester City ​លើក​ពាន English Premier League ​នៅ​ឆ្នាំ​២០១៥-១៦៕

ប្រភព៖ BCC

  • Sampdoria ​តែងតាំង​លោក Ranieri ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​