ក្លឹប Sporting CP ចង់ប្ដូរឈ្មោះកីឡដ្ឋានរបស់ខ្លួនទៅដាក់ឈ្មោះកីឡាករ Cristiano Ronaldo វិញ នៅពេលវីរបុរសព័រទុយហ្គាល់រូបនេះចូលនិវត្តពីបាល់ទាត់ទៅ។Ronaldo ចាប់អាជីពបាល់ទាត់ដំបូងជាមួយក្រុម Sporting នៅពេលអាយុ១២ឆ្នាំ មុនពេលផ្លាស់ទៅលេងនៅក្លឹប Manchester United ។ ខ្សែប្រយុទ្ធរូបនេះ រកគ្រាប់បាល់ដំបូងឱ្យក្រុម Sporting នៅថ្ងៃទី៧ខែតុលាឆ្នាំ២០០២ ទល់ក្រុម Moreirense ។ ខណៈដែលបច្ចុប្បន្ននេះប្រធានក្លឹប Sporting បាននិយាយថាពួកគេកំពុងពិចារណាដើម្បីប្ដូរឈ្មោះកីឡាដ្ឋានរបស់ខ្លួនទៅដាក់ឈ្មោះ Cristiano Ronaldo វិញហើយ។
ការប្ដូរឈ្មោះនេះ គឺដោយសារតែក្លឹបនេះគិតថា Ronaldo បានធ្វើឱ្យក្រុមមានមោទនភាពណាស់ ចំពោះអ្វីដែលខ្លួនគេបានធ្វើ។ លោក Frederico ដែលជាប្រធានក្លឹបបានបញ្ជាក់ទៀតថា Ronaldo តែងតែស្ថិតក្នុងចិត្តនិងជានិមិត្តសញ្ញារបស់ក្លឹប Sporting រហូតមក៕
ប្រភព៖ Marca