ខ្សែការពារ Sergio Ramos បានក្លាយជាកីឡាករបង្ហាញខ្លួនបានច្រើនប្រកួតជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អេស្ប៉ាញ ១៦៨ប្រកួត។ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញលេងបានត្រឹមស្មើក្រុមន័រវែស ១-១ ប៉ុណ្ណោះក្នុងការប្រកួតជម្រុះ Euro 2020 កាលពីយប់មិញ។ លទ្ធផលស្មើនេះ បានបង្អាក់ដំណើរឡើងទៅដោយស្វ័យប្រវត្តិរបស់ក្រុមអេស្ប៉ាញសិនទៅហើយ តែក៏នៅចំណាត់ថ្នាក់លេខ១ដដែលក្នុងពូល។
មួយវិញទៀត នៅយប់មិញនេះក៏ជាប្រកួតទី១៦៨របស់ប្រធានក្រុម Ramos ផងដែរ។ ចំនួននេះបានធ្វើឱ្យរូបគេកា្លយជាកីឡាករបង្ហាញខ្លួនឱ្យជម្រើសជាតិបានច្រើនជាងគេបំផុត ដោយលើស Iker Casilllas ១ប្រកួតទៅហើយ៕