ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Sporting CP គឺកីឡាករ Bruno Fernandes ហាក់កំពុងទទួលបានជោគជ័យខ្លាំងក្នុង ១ ឆ្នាំចុងក្រោយមិនថាតែការលេងឲ្យក្លឹបនិងជម្រើសជាតិ។
កីឡាករវ័យ ២៥ ឆ្នាំនារដូវកាល ២០១៩/២០ បង្ហាញខ្លួនឲ្យ ៦ ប្រកួតនៅ Sporting រកបាន ៤ គ្រាប់ (Primeira Liga) ខណៈនៅជម្រើសជាតិព័រទុយហ្គាល់ ៣ លើកចូលរួម Assist បាន ១ ផងដែរ។
ទាក់ទិននឹងតម្លៃខ្លួនរបស់ Fernandes បានហក់កូដខ្លាំង ដោយឆ្នាំ ២០១៨ ហាងឆេងរបស់គេថ្លៃត្រឹម ២០ លានអឺរ៉ូ ប៉ុន្តែចូលមកដល់ឆ្នាំ ២០១៩ នេះ ឡើងដល់ ៦០ លានអឺរ៉ូហើយ។ បុរសវ័យ ២៥ ឆ្នាំបានឆ្លងកាត់ក្លឹបធំៗ ៣ មាន Udinese, Sampdoria និង Sporting CP នៅរយៈពេល ៦ ឆ្នាំចុងក្រោយនេះ៕ ប្រភព៖ AF