Pogba ​មិន​អាច​ជួយ Man Utd ​លេង​ទល់ Liverpool ​បាន​ទេ​

ខ្សែ​បម្រើ Pual Pogba ​កំពុង​មាន​របួស​ថ្មី​មួយ​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​ជា​ទាន់​ពេល​វេលា ​សម្រាប់​ជួយ​ក្រុម Manchester United ​ប្រកួត​ទល់​ក្រុម Liverpool ​បាន​ទេ​។

នៅ​ថ្ងៃ​អាទិត្យ​ទី​២០​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ក្រុម Manchester United ​នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ Liverpool ​ហើយ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​៩។ ​ការ​ប្រកួត​នេះ​ដែរ នឹង​ស្វិតស្វាញ​ខ្លាំង ត្បិត​អី​វា​អាច​ជា​ការ​ប្រកួត​កាត់​សេចក្ដី​អនាគត​របស់​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​ក៏​ថា​បាន។ ស្រប​ពេល​ខាង Liverpool ​វិញ ​ពួកគេ​កំពុង​ល្អ ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​នា​រដូវ​កាល​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ​ក្រុម​បិសាច​ក្រហម​ដែល​មាន​កីឡាករ​របួស​ច្រើន ​ហើយ​សង្ឃឹម​ជា​ទាន់​ពេល​វេលា​ប្រកួត​នោះ ​ស្រាប់​តែ​មាន​ដំណឹង​ថ្មី​មក​ទៀត​ថា Pogba ​តួ​អង្គ​សំខាន់​ក្នុង​ក្រុម​បាន​រង​របួស​ទៀត​ហើយ។ របួស​ថ្មី​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​បារាំង​អវត្តមាន​ពេញ​មួយ​ខែ​តុលា​នេះ​តែ​ម្ដង។ ដូច្នេះ​វា​មាន​ន័យ​ថា​ប្រកួត​ទល់​ក្រុម Liverpool ​រូបគេ​អាច​ចូល​លេង​មិន​បាន​ទេ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT