ខ្សែប្រយុទ្ធ Cristiano Ronaldo បន្ដរកគ្រាប់បាល់បានឱ្យក្រុមជម្រើសជាតិទៀតហើយ ដោយយប់មិញរកបាន១គ្រាប់ជួយក្រុមព័រទុយហ្គាល់ឈ្នះក្រុមលុចហ្សំបួរក្នុងលទ្ធផល ៣-០។
លុចហ្សំបួរ ជាក្រុមខ្សោយមួយនៅអឺរ៉ុប ហើយប្រកួតរបស់ពួកគេក៏បរាជ័យជាប់រហូតដែរ។ ជាក់ស្ដែងនៅយប់មិញនេះ ចាញ់ក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ ៣-០ ទៀត។ ៣គ្រាប់នោះរកបានដោយ Bernardo Silva នាទី១៦ Cristiano Ronaldo នាទី៦៥ និង Goncalo Guedes នាទី៨៩។ ១គ្រាប់នៅយប់មិញ ក៏ធ្វើឱ្យគ្រាប់បាល់របស់ Ronaldo នៅជម្រើសជាតិកើនឡើងដល់៩៤គ្រាប់ផងដែរ ឈរនៅចំណាត់ថ្នាក់ទី២ ជាកីឡាកររកគ្រាប់បាល់នៅជម្រើសជាតិច្រើនបំផុត។ ដោយលេខ១គឺAli Daei របស់ជម្រើសជាតិអ៊ីរ៉ង់ រកបាន១០៩គ្រាប់។
ដោយឡែកបើគិតសរុបទាំងក្លឹបអាជីពទៀត បច្ចុប្បន្នខ្សែប្រយុទ្ធ Juventus រកបាន៦៩៨គ្រាប់ហើយ ដោយខ្វះតែ១គ្រាប់ទៀតបាន៧០០គ្រាប់។ ចំនួននេះ គឺអាចនិយាយបានថាជាចំនួនមួយដ៏ច្រើនសន្ធឹកសន្ធាប់ ដែលពិបាកធ្វើឱ្យកីឡាករជំនាន់ក្រោយតាមទាន់ណាស់៕ប្រភព៖ Dailymail