ក្រុមខ្លាំងអង់គ្លេស បានជាភ្លាត់ចាញ់ក្រុមសាធារណរដ្ឋឆែកក្នុងលទ្ធផល ២-១ កាលពីយប់មិញនេះ ក្នុងការប្រកួតជម្រុះ Euro 2020 ។
អង់គ្លេសដែលជាក្រុមតែងធ្វើបានល្អជានិច្ចនៅវគ្គជម្រុះ ជាពិសេសឆ្នាំនេះ៤ប្រកួតកន្លងមកឈ្នះទាំង៤ប្រកួតនោះ កាលពីយប់មិញបែរជាស៊យស្គាល់បរាជ័យបាត់ទៅហើយ។ Kane ជាអ្នករកគ្រាប់បាល់បានមុនឱ្យអង់គ្លេស នៅនាទីទី៥ ប៉ុន្តែ៤នាទីបន្ទាប់ Brabec ក៏រកគ្រាប់បាល់តាមបានស្មើវិញឱ្យឆែកទៅហើយ។ ការប្រកួតត្រូវរង់ចាំដល់ចុងម៉ោងនាទី៨៥ ទើបឆែកអាចថែមបាន១គ្រាប់ទៀត ហើយវាជាក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ។
ប្រសិនបើឈ្នះយប់មិញទៀត អង់គ្លេសកាន់តែកៀកក្នុងការកក់កៅអីឡើងទៅជុំបន្ដហើយ ប៉ុន្តែស៊យអីពួកគេមិនអាចក្ដោបឱកាសនេះបាន៕ប្រភព៖ Dailymail