បើ​វិល​មក​អង់គ្លេស Berbatov ជំរុញ​ឲ្យ Bale ជ្រើស​យក​ក្លឹប ២ នេះ

រឿងរ៉ាវ​មិន​ដាច់​ស្រេច​របស់ Gareth Bale ​នៅ​តែ​បន្ត​ជា​ប្រធានបទ​ដែល​ជើង​ចាស់​ជា​ច្រើន​លើក​យក​មក​ជជែក​ជា​រឿយៗ។ មិន​ខុស​ពី Dimitar Berbatov អតីត​កីឡាករ​របស់​បិសាច​ក្រហម​បាន​បង្ហើប​ពី​ទ្រនំ ២ ដែល Bale គួរ​តែ​ទៅ​ចូលរួម​ប្រសិន​ចាកចេញ​ពី Real Madrid។

Berbatov ប្រាប់​ថា៖ “ខ្ញុំ​ពិត​ជា​រីករាយ​នឹង​ការ​ឃើញ Bale ​ត្រលប់​ម​ចូលរួម​នៅ​អង់គ្លេស​វិញ ហើយ​អាច​ជា​ក្លឹប Manchester United ឬ Spurs ​ប្រសិន​ជា​ពួក​គេ​អាច​មាន​លទ្ធភាព​ចុះ​ហត្ថលេខា​យក​កីឡាករ​រូប​នេះ​បាន”។

បញ្ជាក់​ថា​នា​រដូវ​កាល ២០១៩/២០ ការ​លេង​ឲ្យ​ជម្រើសជាតិ​នៅ Euro វគ្គ​ជម្រុះ Bale ​រក​បាន ១ គ្រាប់ និង​នៅ Real Madrid សម្រាប់​លីគ LaLiga ​រក​បាន ២ គ្រាប់​ & Assist ២ ក្នុង ៦ ប្រកួត៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT