គេ​ទាយ​ថា​ព័រទុយហ្គាល់​នឹង​ស៊ី​លុចហ្សំបួរ ៥-០ ដោយ​ប្រើប្រាស់​កីឡាករ​ ១១ រូប​នេះ

នា​វេលា​ម៉ោង ០១:៤៥ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​សោរ៍​សប្តាហ៍​នេះ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នឹង​បើក​កីឡដ្ឋាន​ស្វាគមន៍​ជម្រើស​ជាតិ​លុចហ្សំបួរ​នៅ​ជុំ​ទី ៧ ក្នុង​ពូល B នៃ​វគ្គ​ជម្រុះ Euro ឆ្នាំ ២០២០។

៥ ប្រកួត​ចុង​ក្រោយ​របស់​ព័រទុយហ្គាល់​ឈ្នះ ៤ ស្មើ ១ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ខណៈ​លុចហ្សំបួរ​ស្មើ ២ ចាញ់ ៣ ហើយ​ការ​តតាំង​គ្នា ១៥ ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​គឺ​លុចហ្សំបួរ​មាន​ឱកាស​ផ្តួល​ក្រុម​ខ្លាំង​អឺរ៉ុប​តែ​មួយ​លើក​ប៉ុណ្ណោះ សល់​ប៉ុន្មាន​គឺ​ព័រទុយហ្គាល់​ឈ្នះ ១៣ លើក ស្មើ ១ ហើយ​បង្កើត​គ្រាប់​បាល់ ៤៧ គ្រាប់​ឯ​ណោះ។

ដោយ​មាន​ការ​ជឿជាក់​ថា​លុចហ្សំបួរ​នឹង​មិន​អាច​យក​ឈ្នះ​ព័រទុយហ្គាល់ គាស់​កំណត់ត្រា​ចាស់​កាល​ពី​ឆ្នាំ ១៩៦១ បាន​ឡើយ ហើយ Sportskeeda ទស្សន៍ទាយ​ថា​ម្ចាស់​ផ្ទះ​នឹង​ស៊ី​ភ្ញៀវ ៥-០ ឯ​ណោះ។

ជម្រើស ១១ រូប​ដំបូង​អាច​កើត​ឡើង​ដូច​ខាង​ក្រោម៖

ព័រទុយហ្គាល់ (4-3-3): Rui Patricio, Nelson Semedo, Jose Fonte, Ruben Dias, Raphael Guerreiro, Bruno Fernandes, Ruben Neves, William Carvalho, Joao Felix, Bernardo Silva, Cristiano Ronaldo

លុចហ្សំបួរ (4-5-1): Anthony Moris, Laurent Jans, Maxime Chanot, Lars Gerson, Dirk Carlson, Vincent Thill, Danel Sinani, Leandro Barreiro, Olivier Thill, Gerson Rodrigues, Maurice Deville

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT