ក្លឹប Arsenal ត្រូវបានរាយការណ៍ថាកំពុងដាក់សំណើនូវទឹកប្រាក់ប្រមាណ ៤០ លានអឺរ៉ូ ក្នុងការត្រៀមចរចានាំយក Isco ចេញពី Real Madrid នាទីផ្សារដោះដូររដូវក្តៅឆ្នាំ ២០២០។
កីឡាករអេស្ប៉ាញហាក់ពិបាកនឹងបង្ហាញខ្លួនខ្លាំងបំផុតក្រោមការដឹកនាំរបស់ Zidane នារដូវកាលថ្មី ដោយទើបបង្ហាញខ្លួនបាន ៣ លើក ជាមួយការរាំងស្ទះខ្លះៗពីបញ្ហារបួស។ ត្បិតពុំមានការបង្ហើបពីផែនការណ៍អនាគតជាក់លាក់របស់ Isco ប៉ុន្តែគេជឿជាក់ថាអតីតកីឡាករ Malaga ទំនងជាមិនអាចបន្តរួមរស់នៅ Real យូរទៀតនោះទេ។
យ៉ាងណាមិញក្រៅពី Arsenal កន្លងមកក្លឹបរបស់លោក Pep Guardiola ក៏ធ្លាប់ចាប់អារម្មណ៍ចង់បាន Isco ដូចគ្នា បែបនេះយើងនឹងរង់ចាំមើលតើក្លឹបអង់គ្លេសណាមួយដែលអាចនាំយកកីឡាកររូបនេះចេញពីទីក្រុង Madrid បាន៕ ប្រភព៖ Sportsmole