អតីតខ្សែការពារជើងចាស់ Roberto Carlos បាននិយាយពីពេលវេលារបស់ខ្លួនអំឡុងការលេងនៅក្លឹប Real Madrid។
ប្រាប់សារព័ត៌មាន AS អតីតកីឡាករជម្រើសជាតិប្រេស៊ីលនិយាយថា៖ “ខ្ញុំជួប Ronaldo នៅឆ្នាំ ១៩៩៣ ហើយតាំងពីពេលនោះមកយើងតែងតែរស់នៅក្នុងបន្ទប់តែមួយ និយាយទៅខ្ញុំគេងជាមួយ Ronaldo Nazario ច្រើនជាងជាមួយប្រពន្ធខ្ញុំទៅទៀត”។
លោកបន្ត៖ “លុះពេលគិតដល់រឿងចាស់ទាំងនោះ ខ្ញុំហួសចិត្តថាវាអាចកើតឡើងទៅបានដោយរបៀបណា”។
បញ្ជាក់ថាទាំង Roberto Carlos និង Ronaldo Nazario ធ្លាប់ជាមិត្តរួមជម្រើសជាតិគ្នាតាំងតែអំឡុងឆ្នាំ ១៩៩៤ តរៀងមក ខណៈការលេងឲ្យក្លឹប Real Madrid ខ្សែការពារ Carlos ចាយពេលច្រើនជាងតាំងពីឆ្នាំ ១៩៩៦ រហូតទម្រាំដល់ឆ្នាំ ២០០២ ទើប Ronaldo ផ្លាស់មកចូលរួមជាមួយគ្នា៕ ប្រភព៖ Goal