Wenger៖ “ចំណូល​ថ្មី R.Madrid រូប​នេះ ជំនួស​តំណែង Ronaldo ​មិន​បាន​ឡើយ”

អតីត​អ្នកចាត់ការ​ក្លឹប​កាំភ្លើង​ធំ Arsenal លោក Arsene Wenger ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ចំណូល​ថ្មី Eden Hazard ​ពុំ​មែន​ជា​បេក្ខភាព​សក្តិសម​ក្នុង​ជំនួស​តំណែង Cristiano Ronaldo នៅ​ក្លឹប Real Madrid នោះ​ទេ។  

កីឡាករ​បែលហ្សិក​ហាក់​ចាប់​ផ្តើម​ដោយ​តានតឹង​បំផុត​នា​រដូវ​កាល ២០១៩/២០ ដោយ​ទើប​បំបែក​បាន​មួយ​គ្រាប់​ប៉ុណ្ណោះ​ឲ្យ​ក្លឹប Real Madrid។ ប្រាប់ beIN Sports លោក Wenger ​និយាយ​ថា៖ “Hazard ពុំ​មែន​ជា​អ្នក​ជំនួស Ronaldo នោះ​ទេ ដោយ​គេ​មិន​អាច​រក​បាន ៥០ គ្រាប់​ក្នុង​មួយ​ឆ្នាំ​បាន​ឡើយ”។

លោក​បន្ត៖ “ក្លឹប​ត្រូវ​ការ​អ្នក​សម្រេច​គ្រាប់​បាល់​ផ្សេង​ទៀត ព្រោះ Benzema ពេល​នេះ​ក៏​មាន​វ័យ ៣២ ឆ្នាំ​ហើយ ​ប្រសិន​ពួក​គេ​មាន​យុវជន​ណា​ម្នាក់​ផ្សេង​ទៀត​នោះ ប្រហែល​ជា​អាច​ធ្វើ​បាន​កាន់​តែ​ល្អ​ជាង​នេះ”។

“Eden Hazard គឺ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​រូប​ដែល​តែងតែ​បង្កើត​ឱកាស និង​ពេល​ខ្លះ​ក៏​ជា​អ្នក​សម្រេច​ទី​ពេល​ដែល​គាត់​ត្រូវ​ធ្វើ​ក្នុង​ការ​ប្រកួត​ធំៗ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា Real មិន​ទាន់​ឃើញ​ពី Hazard ពិត​ប្រាកដ​ទេ ពោល​គឺ​គាត់​មិន​ទាន់​ស្ថិត​ក្នុង​កម្រិត​កំពូល​របស់​គាត់​ឡើយ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT