លោក Diego Simeone ថាការចាកចេញរបស់កីឡាករ Lucas Hernandez គឺធ្វើឱ្យក្រុម Atletico Madrid ឈឺចាប់ ជាការចាកចេញរបស់ខ្សែប្រយុទ្ធ Antoine Griezmann ទៅទៀត។
Lucas បានចាកចេញពីក្រុម AT Madrid ទៅចូលរួមជាមួយក្រុម Bayern Munich កាលពីរដូវក្ដៅកន្លងទៅ ក្នុងតម្លៃខ្លួន៨០លានអឺរ៉ូ។ ការចាកចេញរបស់កីឡាករសញ្ជាតិបារាំងនេះ បានធ្វើឱ្យលោក Simeone អ្នកចាត់ការក្រុមបានបញ្ជាក់ថាធ្វើឱ្យមានការប្រែប្រួលជាច្រើនក្នុងក្រុម ជាពិសេសក្នុងតំបន់កណ្ដាលតែម្ដង។
“កីឡាករដែលធ្វើខ្ញុំនឹកពេលគាត់ចាកចេញគឺ Lucas ។ គាត់ជាកីឡាករចេញពីថ្នាលយើងមក។ ការចាកចេញរបស់គាត់ គឺឈឺចាប់ជាងការចាកចេញរបស់ Griezmann ទៅទៀត។ ខ្ញុំបាននិយាយជាមួយគាត់នៅពេលយើងជួបគ្នា។ គាត់កំពុងនៅកន្លែងដែលគាត់សប្បាយចិត្ត។ ខ្ញុំដឹងថាគាត់នឹងជោគជ័យនៅក្លឹបថ្មី”។ សម្ដីរបស់ Simeone ៕ប្រភព៖ Marca