Messi ​៖​ក្នុង​ចិត្ត​ខ្ញុំ គឺ​ចង់​នៅ Barcelona ​ជា​រៀង​រហូត​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បញ្ជាក់​ថា​ខ្លួន​ចង់​បន្ដ​លេង​រហូត​ជាមួយ​ក្រុម FC Barcelona ​ដោយ​គ្មាន​ចិត្ត​ចង់​ទៅ​លេង​នៅ​ក្លឹប​ដទៃ​ទៀត​នោះ​ទេ​។

Messi ​តែងតែ​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ជាមួយ Ronaldo ​និង​លើក​យក​ចំណុច​មួយ​ដែល​ថា​ហេតុ​អ្វី​បាន​ជា​កីឡាករ​អាហ្សង់ទីន​នេះ ​មិន​ព្រម​ប្ដូរ​ក្លឹប​លេង​ដូច Ronaldo ​ដើម្បី​បញ្ជាក់​ថា​ខ្លួន​ជា​កីឡាករ​កំពូល លេង​នៅ​ក្លឹប​ណា​ក៏​បាន។ ​សម្រាប់​រឿង​នេះ ​ត្រូវ​បាន​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ​បញ្ជាក់​ថា ​ខ្លួន​គ្មាន​ចិត្ត​ស្រលាញ់​ក្លឹប​ដទៃ​ទៀត​ទេ។ ​មាន​តែ Barcelona ​មួយ​គត់​ដែល​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ និង​ចង់​លេង​រហូត​ទៅ។

Messi ​ចូល​លេង​ឱ្យ​ក្រុម Barcelona ​តាំង​ពី​តូច ​ហើយ​បច្ចុប្បន្ន​នេះ​ក៏​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​និង​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​បាន​ច្រើន​ផង​ដែរ។ ​មាន​ក្លឹប​ជា​ច្រើន​បាន​ដេញ​ថ្លៃ​យក​គេ​ដែរ ប៉ុន្តែ​មិន​អាច​ដល់​កំណត់​មួយ​ដែល​អាច​ទាក់ទាញ​ចិត្ត​គេ​ដើម្បី​ចាកចេញ​ពី​អេស្ប៉ាញ​បាន​ឡើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT