ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិកបានយកឈ្នះលើក្រុមសាន់ម៉ារីណូ ក្នុងលទ្ធផល ៩-០ នាការប្រកួតសន្សំពិន្ទុតាមពូល ពានរង្វាន់ Euro 2020 នៅយប់មិញនេះ។
ក្នុងការប្រកួតយប់មិញ Lukaku ក៏បានបំបែកកំណត់ត្រាមួយដែរ ដោយរកបាន៥០គ្រាប់ហើយឱ្យក្រុមបែលហ្សិក ស្របពេលក្រុមនេះកំពុងកាន់កំណត់ត្រាមិនទាន់ចាញ់ទាល់តែសោះ។ មួយលទ្ធផលនេះដែរ ក្រុមរបស់លោក Martinez ក៏បានក្លាយជាក្រុមដំបូងកក់កៅអីនៅពានរង្វាន់ Euro 2020 ជុំផ្ដាច់ព្រ័ត្រផងដែរ។
សាន់ម៉ារីណូ ជាក្រុមអន់ជាងគេក្នុងពូល ដោយឈរនៅចំណាត់ថ្នាក់ដល់ទៅ២១០ឯណោះ ក្នុង FIFA Ranking ។ ស្របពេលក្នុងពូល I នេះដែរ ពួកគេមិនទាន់រកឃើញពិន្ទុឡើយ ដោយឆ្លងកាត់ចាញ់ទាំង៧ប្រកួត របូតគ្រាប់បាល់៣៧គ្រាប់ ហើយក៏ស៊ុតមិនបាន១គ្រាប់វិញដែរ៕ប្រភព៖ Dailymail