ខុន ស៊ីចាន់ ​​​ទទួល​ស្គាល់​អំពី​ចំណុច​ខ្សោយ​របស់​ខ្លួន​មុន​​ប្រកួត​នៅ​សង្វៀន​ ONE ជា​ថ្មី ​

​​​​ម្ចាស់​ខ្សែ​ក្រវាត់​​ Khmer Warrior Challenge វគ្គ​​១​ ខុន ស៊ីចាន់ ​ដែល​​កីឡាករ​ប្រដាល់​មក​ពី​ក្លិប​​អប់​រំ​កាយ​ខេត្ត​​ឧត្តរមានជ័យ​​បាន​ទទួល​ស្គាល់​​អំពី​​ភាព​កម្សោយ​ខាង​ក្បាច់​ចាប់​ , វ៉ៃ​ជំហរ​​ដេក​ និង​ ឃ្លេ​ នា​ពេល​កន្លង​មក​ពេល​ប្រកួត​នៅ​សង្វៀន​ ONE Championship។​ ប៉ុន្តែ​​រូប​គេ​កំពុង​សំងំ​កែប្រែ​​​រាល់​ចំណុច​ខ្សោយ​ទាំង​នេះ​​ឲ្យ​កាន់​​តែ​ល្អ​ឡើង​ និង​​ មាន​ការ​ប្រកួត​កាន់​តែ​ទាក់ទាញ​នា​ពេល​ខាង​មុខ។​ ​ស៊ីចាន់ ​ដែល​កំពុង​ហ្វឹកហាត់​រាល់​ថ្ងៃ​ជា​មួយ​គ្រូ​បង្វឹក​ Fernando Salvador​ កម្រិតខ្សែក្រវាត់ខ្មៅ៣​​ផ្នែក​ជីជិតស៊ូ​ ​​ត្រូវ​ប៉ះ​អ្នក​លេង​គុន​ចម្រុះ​​​ជនជាតិ​ឥណ្ឌា​ Roshan Mainam នៅ​សង្វៀន​ ONE: MASTERS OF FATE ​នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​​នៅ​ថ្ងៃ ​៨ ​ខែ វិច្ឆិកា ​ខាងមុខ។

https://www.facebook.com/ONEChampionship/videos/1943211252368787/

ខុន ស៊ីចាន់ ​ដែល​ចាប់​ផ្ដើម​​​​ប្រឡូក​​លើ​សង្វៀន​​គុន​ចម្រុះ​​​តាំង​ឆ្នាំ​ ២០១៣​​មក​នោះ​បាន​​​​ថ្លែង​ថា៖«​​ខ្ញុំ​ត្រូវ​បំពេញ​ចន្លោះ​ប្រហោង​​ក្បាច់​វ៉ៃ​ដេក​ ព្រោះ​​កាល​ខ្ញុំ​ចាញ់​ Rudy Agustian ​នា​​ខែ​​​ កុម្ភៈ​ គឺ រើ​អត់​រួច​តែ​ម្ដង ​និង​ដោះ​មិន​ចេញ។​ ខ្ញុំ​បុក​ហ្វឹកហាត់​ក្បាច់​​ការពារ​ជំហរ​ដេក​ផង និង​ ​ជំហរ​ប្រយុទ្ធ​ផង។​ ហើយ​ខ្ញុំ​អាច​​វាយ​បក​បញ្ចប់​គូ​ប្រកួត​​ក្នុង​ជំហរ​ដេក​​បើ​​មាន​​ឱកាស។ ​ខ្ញុំ​គិត​ថា​ការ​វ៉ៃ​ពី​លើ​របស់​​ខ្ញុំ​ល្អ​ជាង​មុន​ ហើយ​​ការ​ការពារ​ក៏​គ្រាន់​បើ​មិន​ងាយ​​​ចូល​ឃ្លេ​ទៀត​ទេ»។
​ម្ចាស់​ខ្សែ​ក្រវាត់​​​គុន​​ចម្រុះ​ឆ្នាំ​​២០១៣​ក្នុង​​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម​រូប​នេះ​ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship ​បាន​ចំនួន ៣ ​ដង​មិន​គិត​អំពី​ការ​ប្រកួត​គុន​ចម្រុះ​នៅ​ក្នុង​ស្រុក។ ​ការ​ប្រកួត​ដំបូង​ ស៊ីចាន់ ​ចាញ់​​​មិត្ត​រួម​ជាតិ​ ស៊ឹម ប៊ុនស៊្រន់ ​ត្រឹម​ទឹក​ទី១​ ពេល​ស្ថាប័ន​ ONE ​រៀប​​ចំ​នៅ​​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ឆ្នាំ ២០១៥, ឈ្នះ​ពិន្ទុ​​កីឡាករ​​ឥណ្ឌូណេស៊ី​ ​Riski Umar កាល​ខែ​ មីនា​ ​ឆ្នាំ​ ២០១៨​ និង ចាញ់​​​កីឡាករ​ឥណ្ឌូណេស៊ី​ ​Rudy Agustian ​​ត្រឹម​ទឹក​ទី​១ កាល​ខែ ​កុម្ភៈ​ ឆ្នាំ​​ ២០១៩។

ក្រៅ​ពី​ការ​ហ្វឹកហាត់​ត្រៀម​​ខាង​ក្បាច់​គុន​​ចម្រុះ​​​ដូច​ជា​​ចូល​ចាប់ ​​ដោះ​ឃ្លេ​ ​និង​ ​​ឃ្លេ​បញ្ចប់​គូ​ប្រកួត​ ​​កីឡាករ​ជើង​ចាស់​វ័យ​ ៣១ ឆ្នាំ​​ដដែល​​នេះ​ ​ក៏​ហ្វឹកហាត់​ប្រដាល់​​​​គុន​ខ្មែរ​រៀងរាល់​ព្រឹក​នៅ​ក្លិប​ ក្លិប​ពុទ្ធសេរីវង្ស​ឯ​ចំការ​ដូង​​មុន​ចាប់​ផ្ដើម​ហាត់​​​គុន​ចម្រុះ​នា​ពេល​រសៀល។ ​កីឡាករ​មក​ពី​ស្រុក​អន្លង់​វែង​​​គូស​បញ្ជាក់​ថា​ ៖«​ព្រឹក​ៗ​ខ្ញុំ​រត់​ជា​ប្រចាំ​ និង​ ហាត់​​គុន​ខ្មែរ​ជា​មួយ​មិត្ត​ៗ ​ហើយ​​ ឡាំ​គ្នា​​ហូរហែ​​​នៅ​ក្លិប​ ក្លិប​ពុទ្ធសេរីវង្ស​​ ដើម្បី​ប្រកួត​ឲ្យ​ល្អ​ពេល​ប៉ះ​កីឡាករ​​ឥណ្ឌា​ដែល​ល្បី​ថា​ពូកែ​ចំបាប់»។ ​

​កីឡាករ​ដែល​​ជាប់​កិច្ច​សន្យា​ប្រកួត​នៅ​សង្វៀន​​អន្តរជាតិ​​ ONE ​​​​ជឿជាក់​ថា«​ខ្ញុំ​​នឹង​ធ្វើ​បាន​ល្អ​​មិន​ដូច​មុន​ទេ។ ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ល្អ​ ខ្ញុំ​បាន​ហ្វឹកហាត់​​​គុន​ខ្មែរ​ផង​, ហាត់​នៅ​ក្លិប Prodal ដែល​មាន​សម្ភារ​​ហ្វឹកហាត់​ទំនើប​ ​និង​​ ហាត់​នៅ The Place Gym ​​​​ឯ​ AEON ផង»
គួរ​ដឹង​ថា​ ខុន ស៊ីចាន់ ​​ជា​កូន​សិស្ស​​របស់​​​លោក​ Alan Mccune ​នៃ​ក្លិប​ Phnom Penh MMA ។​ ​ដោយ​​សារ​លោក​ Alan ​ទើប​​​ជា​សះស្បើយ​ពី​ជំងឺ​ទឹក​ចូល​សួត​ ប៉ុន្តែ​​ ​មិន​ទាន់​បង្ហាត់​បាន​ ​ ខុន​ ស៊ីចាន់ ​បាន​​មក​ហ្វឹកហាត់​ត្រៀម​​​ក្រោម​ការ​បង្វឹក​របស់​​លោក ​ Fernando Salvador គ្រូ​​បង្វឹក​​សញ្ជាតិ​អាមេរិក​​ជំនាញ​ជីជិតស៊ូ​ ​និង​ គុន​ចម្រុះ​ជំនួស​វិញ។

https://www.onefc.com/videos/rudy-agustian-wastes-no-time-in-choking-out-khon-sichan/

  • ខុន ស៊ីចាន់ ​​​ទទួល​ស្គាល់​អំពី​ចំណុច​ខ្សោយ​របស់​ខ្លួន​មុន​​ប្រកួត​នៅ​សង្វៀន​ ONE ជា​ថ្មី ​