ក្រោយជ័យជម្នះដ៏ធំធេង ១៤ – ០ លើក្រុមគោព្រៃកម្ពុជា គ្រូបង្គោល Marc Wilmots របស់ជម្រើសជាតិអ៊ីរ៉ង់បង្ហាញអារម្មណ៍យ៉ាងសាមញ្ញថា កូនក្រុមខ្លួនពុំទាន់បានធ្វើអ្វីទាំងអស់។
គ្រូធ្លាប់ដឹកនាំបែលហ្សិករូបនេះបាននិយាយថា៖ « ខ្ញុំបានរៀបចំយុទ្ធសាស្ត្រសម្រុកទៅលើកម្ពុជា។ យើងកំពុងរៀនបោះបាល់ឲ្យគ្នាទៅវិញទៅមក ហើយេក្នុងប្រកួតនេះខ្ញុំបានកោះហៅកីឡាករក្មេងៗមកបន្ថែម។ អ្វីដែលយើងត្រូវយកចិត្តទុកដាក់ខ្លាំងគឺលេងជាមួយ បារ៉េន។ យើងចង់បាន៣ពិន្ទុបន្តទៀត ដូច្នេះយើងមិនទាន់បញ្ចប់មហិច្ឋតារបស់យើងឡើយ។»។
ពិភពលោកថាចោលក្រសែភ្នែកមកកាន់ប្រកួតនេះ ត្បិតស្តី្រអ៊ីរ៉ង់អាចចូលទស្សនាការប្រកួតបាន បន្ទាប់ពីខកខានអស់៤០ឆ្នាំ។ សារពត៌មានធំៗក្នុងលោក បានចុះផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ភ្ជាប់ជាមួយលទ្ធផលទល់នឹងកម្ពុជាផងដែរ។