Wenger៖ “កីឡាករ Gnabry ​ចាកចេញ​ពី Arsenal ​ព្រោះ​មាន​អ្នក​ទី​បី”

លោក Arsene Wenger ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ការ​ចាកចេញ​របស់ Serge Gnabry ពី​ក្លឹប Arsenal ក៏​ដោយ​សារ​មាន​ក្លឹប Bayern Munich ដែល​ជា​ភាគី​ទី​បី​ធ្វើ​ការ​សម្របសម្រួល​និង​រៀបចំ​ផែនការណ៍​បាន​យ៉ាង​ស្អាត។

Gnabry អតីត​កីឡាករ​លេង​ឲ្យ​ក្លឹប​ Arsenal តាំង​ពី​ឆ្នាំ ២០១២ បាន​ចាកចេញ​ទៅ Werder Bremen នា​ឆ្នាំ ២០១៦ លុះ​បាន​មួយ​ឆ្នាំ​ក៏​ត្រូវ​បាន Bayern Munich ទិញ​ផ្តាច់​មក​ទល់​សព្វថ្ងៃ។

Wenger ​បាន​ប្រាប់ beIN Sports ដូច្នោះ​ថា៖ “យើង​ព្យាយាម​បន្ត​កុងត្រា​ឲ្យ​គាត់​រយៈ​ពេល​យូរ​ដែរ ប៉ុន្តែ​ខ្ញុំ​គិត​ថា Bayern Munich គឺ​ជា​អ្នក​សម្របសម្រួល​នៅ​ពី​ក្រោយ​រឿង​នេះ ​ព្រោះ​បើ​គាត់​ទៅ Breman គាត់​ដឹង​មុន​ហើយ​ថា​នឹង​ចូលរួម​ជាមួយ Bayern នៅ​ពេល​ក្រោយ”។

លោក​បន្ត៖ “Gnabry តែងតែ​កីឡាករ​មាន​ទេពកោសល្យ​មួយ​រូប ប៉ុន្តែ​ដំណាក់កាល​ខ្លះ​គេ​ខ្វះ​នូវ​ទំនុក​ចិត្ត”។ បញ្ជាក់​ថា​កន្លង​ទៅ​កីឡាករ​លេង​នៅ​តំបន់​បម្រើ​រូប​នេះ សម្រេច​គ្រាប់​បាល់ ៤ គ្រាប់​ម្នាក់​ឯង​អំឡុង​ពេល​លេង​យក​ឈ្នះ​ទៅ​លើ Tottenham នៅ​លទ្ធផល ៧-២ នៅ UCL៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT