ក្រោយ​ចាកចេញ​ពី​បាល់ទាត់ Cech មក​ចុះ​កុងត្រា​ថ្មី​ឲ្យ​ក្រុម​កីឡា​មួយ​ផ្សេង​ទៀត

បន្ទាប់​ពី​ព្យួរ​ស្បែក​ជើង​ពី​វិស័យ​កីឡា​បាល់ទាត់ អតីត​អ្នកចាំទី​ចាំ​ឆ្នាំ​នៅ Chelsea និង Arsenal គឺ Petr Cech ​បាន​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្រុម​កីឡា​វាយ​កូន​គោល​លើ​ទឹកកក Guildford Phoenix។

ក្រុម​នេះ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស ដែល​កំពុង​ប្រកួតប្រជែង​នៅ​ក្របខ័ណ្ឌ National Ice Hockey League Two។ ថ្លែង​ជុំវិញ​ការ​ចូលរួម​នៅ​ផ្នែក​កីឡា​ថ្មី​នេះ​ដែរ Cech ​និយាយ​ថា៖ “ខ្ញុំ​រីករាយ​ដែល​មាន​ឱកាស​មក​ចូលរួម​លេង​ជាមួយ Phoenix ដើម្បី​ទទួល​បាន​បទពិសោធន៍”។

លោក​បន្ត៖ “ខ្ញុំ​សង្ឃឹម​ថា​អាច​ជួយ​ក្រុម​យុវជន​នេះ​សម្រេច​នៅ​គោលដៅ​របស់​ពួក​គេ​នា​រដូវ​កាល​ថ្មី ហើយ​ព្យាយាម​ឈ្នះ​ការ​ប្រកួត​ឲ្យ​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ដែល​ខ្ញុំ​មាន​ឱកាស​ចូល​លេង”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT