នៅកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន RAC1 តារាឆ្នើម Lionel Messi បានបញ្ចប់នូវមន្ទិលសង្ស័យនៃទំនាក់ទំនងរកាំរកូសរវាងខ្លួននិង Antoine Griezmann។
កីឡាករពាក់អាវលេខ ១០ របស់ Barcelona បានប្រាប់ថា៖ “តាមពិតទៅវាជាការកុហកនោះទេ ដែលមានការលើកឡើងថាខ្ញុំមិនចង់បាន Griezmann មកទីនេះនោះ ព្រោះឆ្នាំទៅខ្ញុំក៏ធ្លាប់បាននិយាយហើយដែរថាគេជាកីឡាករល្អបំផុតមួយរូប ហើយយើងក៏តែងតែស្វាគមន៍ការមកដល់របស់គេជានិច្ច”។
លោកបន្ត៖ “ខ្ញុំក៏ចង់បាន Neymar មកទីនេះលើហេតុផលដូចគ្នាអ៊ីចឹងដែរ ប៉ុន្តែយើងមើលលើសពីផ្នែកនៃកីឡា ក៏មានភាគីជាច្រើនដែលមិនចង់ឲ្យគេត្រលប់មកទីនេះវិញ ក្រោយមានរឿងរ៉ាវកើតឡើងឥតឈប់កន្លងមក”។
បញ្ជាក់ថា Griezmann បានចុះកុងត្រារយៈពេលយូរនៅតម្លៃខ្លួន ១២០ លានអឺរ៉ូជាមួយក្លឹប FC Barcelona នារដូវក្តៅឆ្នាំ ២០១៩៕ ប្រភព៖ BeSoccer