[ផ្លូវការ] Barcelona ​ត្រូវ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់​នៅ​ជំនួប El Clasico

Ousmane Dembele ​ត្រូវ​បាន​កំណត់​ថា​នឹង​អវត្តមាន​ក្នុង​ជំនួប El Clasico ទល់​ក្លឹប Real Madrid នា​ថ្ងៃ​ទី ២៦ តុលា​ខាង​មុខ​នេះ ក្រោយ​រង​ការ​ពិន័យ​ព្យួរ​ឈ្មោះ​ចំនួន​ពីរ​ប្រកួត។

ត្បិត Barcelona ​បាន​ដាក់​សំណើ​តវ៉ា​ទៅ​កាន់​សហព័ន្ធ​បាល់ទាត់​ក្តី ប៉ុន្តែ​ទទួល​ចម្លើយ​បដិសេធ​មក​វិញ​ហើយ Dembele ដែល​បាន​ពោល​ពាក្យ​មិន​សមរម្យ​រហូត​ដល់​រង​ពិន័យ​កាត​ក្រហម​ថ្ងៃ​មុន​នោះ​ក៏​ត្រូវ​ទទួល​ការ​ពិន័យ​តាម​ច្បាប់​ដដែល។

បែប​នេះ​មាន​ន័យ​ថា​អ្នក​មាន​បុណ្យ​នឹង​ត្រូវ​ខកខាន​ការ​ចូលរួម​របស់​កីឡាករ​បារាំង​ក្នុង​ជំនួប​ទល់ Eibar និង Real Madrid រហូត​ដល់​ថ្ងៃ​ទី ៣០ តុលា​ទល់​ Real Valladolid ទើប​អាច​ដាក់​លេង​បាន​ជា​ធម្មតា​វិញ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT