Rakitic ៖​ខ្ញុំ​ត្រូវ​ការ​លេង ​មិន​មែន​មក​អង្គុយ​មើល​គេ​លេង​ទេ​

ខ្សែ​បម្រើ​ Ivan Rakitic ​នា​រដូវ​កាល​ថ្មី​នេះ ​មិន​សូវ​បាន​ចូល​លេង​ឡើយ ​ដោយ​ឆ្លង​កាត់​ប៉ុន្មាន​ប្រកួត​មក​ហើយ​ទើប​លេង​បាន​១៨៧​នាទី​ប៉ុណ្ណោះ​ឱ្យ​ក្រុម Barcelona ។

ការ​មិន​សូវ​បាន​លេង​នេះ​ហើយ ធ្វើ​ឱ្យ​កីឡាករ​វ័យ​៣១​ឆ្នាំ​មិន​ពេញ​ចិត្ត​ឡើយ ​ដោយ​រូបគេ​ចង់​បាន​នាទី​លេង​ច្រើន​ជាង​នេះ ​ជា​ពិសេស​ជម្រើស​១១​នាក់​ដំបូង​តែ​ម្ដង។ ​កីឡាករ​ក្រូអាត​បាន​និយាយ​ដូច្នេះ​ថា​៖ “វា​មាន​អារម្មណ៍​ដែរ ព្រោះ​ខ្ញុំ​ចង់​លេង​មិន​មែន​គ្រាន់​តែ​មក​អង្គុយ​មើល​និង​ជា​ផ្នែក​មួយ​នៃ​ពួកគេ​នោះ​ទេ។ ​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ផ្លាស់​ប្ដូរ​ស្ថានភាព​នេះ។ ខ្ញុំ​នៅ​សល់​២​ឆ្នាំ​ទៀត​លើ​កុងត្រា ​ហើយ​គ្មាន​កន្លែង​ណា​ល្អ​ជាង​ក្លឹប Barcelona ​ទេ”។

រដូវ​ក្ដៅ​កន្លង​ទៅ ​ក្រុម Juventus ​បាន​ចាប់​អារម្មណ៍​លើ Rakitic ​នេះ ​ហើយ Ronaldo ​ផ្ទាល់​ក៏​ចង់​ឃើញ​ខ្សែ​បម្រើ​ដែល​ជា​មិត្ត​រួម​សញ្ជាតិ​របស់ Modric ​ចូល​លេង​នៅ​ជាមួយ​ដែរ។ តែ​ចុង​ក្រោយ​មិន​អាច​កើត​មាន​ការ​ផ្ទេរ​បាន ព្រោះ​តម្លៃ​ខ្លួន​ដែល Barcelona ​ដាក់​ខ្ពស់​ខ្លាំង​ពេក៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT