គ្រូ​អ៊ីរ៉ង់៖ គោល​ដៅ​យើង​គឺ​ឈ្នះ​កម្ពុជា​ឱ្យ​បាន​នៅ​យប់​នេះ​

ក្រុម​អ៊ីរ៉ង់ ​នឹង​បើក​កីឡដ្ឋាន​យក្ស​របស់​ខ្លួន ស្វាគមន៍​ក្រុម​គោ​ព្រៃ​កម្ពុជា ​នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ វេលា​ម៉ោង​៨:៣០​នាទី​យប់ ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ​។

លោក ​Marc Wilmots ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​បាន​និយាយ​កាល​ពី​ម្សិលមិញ​នេះ​ថា ​ក្រុម​របស់​លោក​ត្រូវ​យក​ឈ្នះ​កម្ពុជា​ឱ្យ​បាន​សម្រាប់​ការ​ប្រកួត​នេះ។ ​គោលដៅ​របស់​លោក​គឺ​ឈ្នះ​គ្រប់​ប្រកួត​ក្នុង​ពូល ​ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១។ ​លោក​នឹង​ដឹក​នាំ​ក្រុម​លេង​ប្រយុទ្ធ​ដូច​កាល​ប៉ះ​ក្រុម​ហុងកុង​ដូច្នេះ​ដែរ។ ​ឈ្នះ​ក្នុង​ដី​ខ្លួន​ឯង គឺ​ជា​រឿង​សំខាន់​ណាស់​ដែល​អ៊ីរ៉ង់​ត្រូវ​ធ្វើ។

អ៊ីរ៉ង់​​ជា​អ្នក​គ្រង​លេខ​១​ក្នុង​តំបន់​អាស៊ី ​ជា​ក្រុម​ខ្លាំង​ជាង​គេ ​ហើយ​មាន​កីឡាករ​ល្អ​ៗ​ច្រើន​ណាស់។ ក្រៅ​ពី​កីឡាករ​ល្អ​ៗ​ហើយ ​ពួកគេ​ទើប​តែ​តែងតាំង​គ្រូ​បង្វឹក​ឆ្នើម​មក​ដឹក​នាំ​ថែម​ទៀត​គឺ​លោក Marc Wilmots ​ដែល​ជា​អតីត​កីឡាករ​និង​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បែលហ្សិក​ដែរ៕ប្រភព៖ Tehrantimes


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT